សម័យប្រជុំរបស់សភាជាន់ទាបនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ស្តីពីការរុះរើគណៈរដ្ឋមន្ត្រី
កាលពីថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ សភាជាន់ទាបនៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីបបានអនុម័តលើការរុះរើគណៈរដ្ឋមន្ត្រីចំនួន ១៣រូប ដែលធ្វើឡើងដោយលោកប្រធានាធិបតី Abdel-Fattah al-Sisi ។
គេហទំព័រសារព័ត៌មានរដ្ឋ Ahram Online បានរាយការណ៍ថា ការរុះរើគណៈរដ្ឋមន្ត្រីដែលត្រូវបានអនុម័តនៅក្នុងសម័យប្រជុំវិសាមញ្ញនៃសភាតំណាងគឺ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីថ្មីនៃក្រសួងទេសចរណ៍ និងវត្ថុបុរាណ, ក្រសួងឧត្តមសិក្សា, ក្រសួងសុខាភិបាលភាព និងប្រជាជន, ក្រសួងការអប់រំ, ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម, ក្រសួងធនធានទឹក និងប្រព័ន្ធធារាសាស្រ្ត, ក្រសួងនិរប្រវេសន៍, ក្រសួងហត្ថពលិក និងអន្តោប្រវេសន៍, ក្រសួងវប្បធម៌, ក្រសួងអភិវឌ្ឍន៍ក្នុងស្រុក, ក្រសួងវិស័យធុរកិច្ចសាធារណៈ, ក្រសួងផលិតកម្មយោធា, ក៏ដូចជាក្រសួងអាកាសចរណ៍ស៊ីវិល។ នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ លោក Sisi បានមានប្រសាសន៍ថា ការរុះរើគណៈរដ្ឋមន្ត្រីគឺមានគោលបំណង “ធ្វើឱ្យឡើងវិញនូវការអនុវត្តរបស់រដ្ឋាភិបាលលើបញ្ហាសំខាន់ៗទាំងក្នុង និងក្រៅប្រទេស ដើម្បីការពារផលប្រយោជន៍ និងសេវាកម្មរបស់រដ្ឋដែលបានផ្តល់ឱ្យសម្រាប់ប្រជាពលរដ្ឋអេហ្ស៊ីប”។
បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក Mostafa Madbouly នាយករដ្ឋមន្ត្រីអេហ្ស៊ីប លោក Sisi បានអំពាវនាវដល់សភាតំណាងឱ្យបើកសម័យប្រជុំ ដើម្បីពិភាក្សាអំពីការរុះរើគណៈរដ្ឋមន្ត្រី។ សំឡេងភាគច្រើនពីរភាគបីដែលត្រូវការសម្រាប់ការសម្រេចចិត្តលើការរុះរើគណៈរដ្ឋមន្ត្រី របស់លោកប្រធានាធិបតីដើម្បីទទួលបានការអនុម័តយល់ព្រមពីសភា ៕
http://ព័ត៌មានសភាអន្តរជាតិ ១៥-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220813/9034197112a349028f88a0e10e681a1f/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម