logo logo
banner1
ប្រធានាធិបតីអ៊ុយក្រែន ស្នើសុំសភាបន្តច្បាប់អាជ្ញាសឹក និងការចល័តកងទ័ព
 

លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា កាលពីថ្ងៃសុក្រ ទី១២ ខែសីហា ឆ្នាំ២០២២ លោក Volodymyr Zelensky ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បានស្នើទៅសភាឱ្យពន្យារពេលច្បាប់អាជ្ញាសឹក បច្ចុប្បន្ន និងការប្រមូលផ្តុំកងទ័ពទ្រង់ទ្រាយធំនៅ ទូទាំងប្រទេសសម្រាប់រយៈពេល ៩០ថ្ងៃ បន្ថែមទៀត។ យោងតាម គេហទំព័ររបស់សភាបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ចំនួនពីរដាច់ដោយឡែក ពីគ្នាស្តីពីការបន្តច្បាប់អាជ្ញាសឹក និង ការចល័ត កងទ័ពទូទៅត្រូវបានដាក់ជូនសភាដើម្បីពិនិត្យ និងពិចារណា។ សភាអ៊ុយក្រែន បានដាក់ច្បាប់អាជ្ញាសឹក បន្ទាប់ពីការចាប់ផ្តើមនៃជម្លោះជាមួយសហព័ន្ធរុស្ស៊ីកាលពីថ្ងៃទី២៤ ខែកុម្ភៈ ហើយបានធ្វើការពន្យារសេចក្តីព្រាង ច្បាប់នេះ ចំនួន៣ដងរួចមកហើយចាប់តាំងពីពេលនោះមក។ ច្បាប់ស្តីពីអាជ្ញាសឹក និងការប្រមូលផ្តុំកងទ័ពទ្រង់ ទ្រាយធំនៅក្នុងប្រទេសអ៊ុយក្រែនត្រូវផុតកំណត់នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២នេះ ៕

https://english.news.cn/20220813/8cbe2e9f4b8c48268dd5f62bc371b4c8/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`