logo logo
banner1
សមាជិកសភាកាណាដា អំពាវនាវឱ្យបញ្ចុះបញ្ចូលអង្គការសហប្រជាជាតិ ដាក់ពង្រាយកងបេសកកម្មនៅឯរោងចក្រថាមពលបរមាណូ Zaporizhia
 

 សមាជិកសភាកាណាដា ស្នើ UN ដាក់ពង្រាយកងបេសកកម្មនៅរោងចក្រថាមពលពលបរមាណូ Zaporizhia

វាជាការចាំបាច់បំផុត ក្នុងការបញ្ចុះបញ្ចូលអង្គការសហប្រជាជាតិ(UN)ឱ្យបញ្ជូនកងបេសកកម្មរបស់ខ្លួនទៅកាន់រោងចក្រថាមពលបរមាណូ Zaporizhia (ZNPP) ខណៈដែលបណ្តារដ្ឋជាសមាជិកគួរតែសម្រេចចិត្តថា តើនរណាខ្លះដែលបានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ជូនកងកម្លាំងទៅរក្សាសិ្ថរភាព និងធ្វើយ៉ាងណាឱ្យសហព័ន្ធរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីមជ្ឈមណ្ឌលបរិមាណូមួយនេះ។ នេះបើតាមលោក James  Bezan សមាជិករដ្ឋសភាប្រទេសកាណាដា បានថ្លែងទៅកាន់សារព័ត៌មានអ៊ុយក្រែន Guildhall។

“លោក James បានថ្លែងថា លោកមិនភ្ញាក់ផ្អើលឡើយដែលមើលឃើញជាថ្មីម្តងទៀតថា ពួកគេ បានគំរាមបាញ់ផ្លោងរោងចក្រ ZNPP ដូចដែលពួកគេបានធ្វើនៅរោងចក្រថាមពលបរមាណូ  Chornobyl នៅពេលចាប់ផ្តើម​នៃសង្រ្គាម”។ ពួកគេមិនខ្វល់ពីមហន្តរាយមនុស្សធម៌ដែលពួកគេហៀបនឹងបង្កើតឡើង​   តាមរយៈការបាញ់ផ្លោងលើមជ្ឈមណ្ឌលបរមាណូ ពួកគេមិនខ្វល់ពីផលប៉ះពាល់បរិស្ថានឡើយ។ អ្វីដែល លោក Vladimir Putin ប្រធានាធិបតីសហព័ន្ធរុស្ស៊ី យកចិត្តទុកដាក់នោះគឺ ធ្វើយ៉ាងណាឱ្យប្រជាជន    អ៊ុយក្រែនរងនូវការឈឺចាប់ និងទុក្ខវេទនាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបាន។

ដោយកត់សម្គាល់ពីភាពរសើបខ្លាំងនៃស្ថានភាពវិវត្តន៍នៅជុំវិញរោងចក្រ ZNPP លោក James បានថ្លែងថា អង្គការសហប្រជាជាតិ(UN) អង្គការសន្តិសុខ និងកិច្ចសហប្រតិបត្តិការក្នុងអឺរ៉ុប(​OSCE) និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) ត្រូវតែធ្វើកិច្ចអន្តរាគមន៍ និងធ្វើយ៉ាងណាឱ្យរុស្ស៊ីដកខ្លួន ចេញ។ សមាជិកសភាកាណាដារូបនេះ​បានថ្លែងបន្ថែមថា យើងត្រូវតែបញ្ចុះបញ្ចូលអង្គការសហប្រជាជាតិឱ្យបញ្ជូនកងបេសកកម្មរក្សាសន្តិភាព ទៅកាន់រោងចក្រថាមពលបរមាណូ Zaporizhia ដើម្បីដោះស្រាយការណ៍ដែលកំពុងតែប្រឈម។ បន្ទាប់ពីនោះ វាគួរតែត្រូវធ្វើការបោះឆ្នោតសម្រេចថា តើប្រទេសណាខ្លះ ដែលបានត្រៀមខ្លួនរួចរាល់ ក្នុងការផ្តល់នូវកងកម្លាំងរក្សាសន្តិភាព ដើម្បីធានាការពារមជ្ឈមណ្ឌល ZNPP។

គួរបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ប្រតិកម្មតបទៅនឹងការគំរាមកំហែងជុំវិញរោងចក្រ ZNPPសមាជិកសភាចក្រភពអង់គ្លេស ព្រឹទ្ធសភាសាធារណរដ្ឋបារាំង រដ្ឋសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជា សមាជិកសភាសាធារណរដ្ឋហ្វាំងឡង់ និងសាធារណរដ្ឋអេស្តូនី បានតស៊ូមតិស្នើឱ្យមានបេសកកម្មពិសេសរបស់អង្គការសហប្រជាជាតិទៅកាន់រោងចក្រថាមពលបរមាណូ ZNPP  នៃប្រទេសអ៊ុយក្រែន៕

http://ព័ត៌មានសភាអន្តរជាតិ ១៥-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://menafn.com/1104692354/Canadian-MP-Calls-For-Convincing-UN-To-Deploy-Mission-At-ZNPP



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`