រូបភាពឯកសារ៖ ទិដ្ឋភាពទូទៅក្នុងសភានៃសាធារណរដ្ឋអ៊ីរ៉ាក់
ក្រុមប្រឹក្សាតុលាការកំពូលនៃសាធារណរដ្ឋអ៊ីរ៉ាក់បានថ្លែងថា ខ្លួនគ្មានអំណាចក្នុងការរំលាយសភា របស់ប្រទេសមួយនេះឡើយ។ កាលពីថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ លោក Muqtada al-Sadr បព្វជិត និកាយស៊ិអ៊ីតអ៊ីរ៉ាក់បានអំពាវនាវដល់ក្រុមប្រឹក្សាខាងលើ ដែលជាអាជ្ញាធរយុត្តិធម៌ជាន់ខ្ពស់បំផុតឱ្យរំលាយ សភា នៅចំពេលដែលវិបត្តិនយោបាយកាន់តែផុងជ្រៅនៅក្នុងប្រទេស។ ក្រុមប្រឹក្សាតុលាការកំពូលបាន ចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានពិភាក្សាលើសំណើសុំរំលាយសភារបស់លោក al-Sadr ហើយ បានរកឃើញថា ខ្លួនគ្មានអំណាចក្នុងការរំលាយសភាឡើយ។
“ក្រុមប្រឹក្សាតុលាការកំពូល គ្មានយុត្តាធិការជ្រៀតជ្រែកចូលក្នុងកិច្ចការរបស់អំណាចនីតិប្បញ្ញត្តិ ឬ អំណាចនីតិប្រតិបត្តិឡើយ”។ ប៉ុន្តែយ៉ាងក៏ដោយក្រុមប្រឹក្សានេះបានថ្លែងថា ខ្លួនឯកភាពជាមួយនឹងលោក al-Sadr “ពីការវិនិច្ឆ័យអវិជ្ជមាននៃស្ថានភាពនយោបាយនៅក្នុងប្រទេស និងការបន្តរំលោភបំពានលើរដ្ឋ ធម្មនុញ្ញ”។ គួរបញ្ជាក់ផងដែរថា ប្រទេសអ៊ីរ៉ាក់ បានស្ថិតក្នុងភាពជាប់គាំងនយោបាយជាង ៩ខែមកហើយ បន្ទាប់ពីការបោះឆ្នោតសកលកាលពីខែតុលា ឆ្នាំ២០២២ ដែលចាប់តាំងពីពេលនោះមក គណបក្សជាគូ ប្រជែងបានបរាជ័យក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយ…៕
https://www.yenisafak.com/en/world/iraqs-highest-judicial-authority-says-has-no-power-to-dissolve-parliament-3650437
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម