រដ្ឋសភានៃអំណាចរបស់ប្រជាជនរបស់សាធារណរដ្ឋគុយបា បានទទួលអំណោយជាថែបប្លិត(Tablets៖ ឧបករណ៍អេឡិចត្រូនិចដែលមានលក្ខណៈដូចIPAD)ចំនួន៧៥០គ្រឿង សេវូបករណ៍(Servers)ចំនួន២ និងផ្នោះពុម្ព(Printers) ចំនួន២ ពីរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
ថ្លែងនៅក្នុងឱកាសនៃការប្រគល់អំណាយ ដែលប្រព្រឹត្តិក្នុងរដ្ឋធានីឡាហាវ៉ាន នៃប្រទេសគុយបា កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២ លោកLe Thanh Tung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសគុយបា បានថ្លែងថា សម្ភារៈទាំងអស់នេះគឺដើម្បីជួយដល់ស្ថានប័ននីតិប្បញ្ញត្តិគុយបា ក្នុងការលើកកម្ពស់ស័ក្តិសិទ្ធភាពនៃដំណើរការការងាររបស់ខ្លួន។
ជាការឆ្លើយតបចំពោះការស្រលាញ់រាប់អាន និងអំណោយដ៏មានតម្លៃរបស់ភាគីវៀតណាមចំពោះប្រទេសគុយបា លោកEsteban Lazo ប្រធានរដ្ឋសភាគុយបា បានស្នើសុំឱ្យលោកTung ជួយពាំនាំនូវលិខិតថ្លែងអំណរគុណ ជូនលោកVuong Dinh ប្រធានរដ្ឋសភាវៀតណាម…៕
https://en.vietnamplus.vn/cuban-national-assembly-receives-gifts-from-vietnamese-counterpart/235466.amp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម