logo logo
banner1
ក្រុមអ្នកវាយប្រហារអ៊ីនធឺណិតគាំទ្រវិមានក្រឹមឡាំង កំណត់គោលដៅ លើសភាឡេតូនី ក្រោយពីសភាប្រកាសថា រុស្ស៊ីគឺជារដ្ឋគាំទ្រអំពើភេរវនិ
 

រូបភាពសភានៃសាធារណរដ្ឋឡេតូនី

 ក្រុមអ្នកវាយប្រហារអ៊ីនធឺណិតដែលមាននិន្នាការគាំទ្រសហព័ន្ធរុស្ស៊ី ដែលគេស្គាល់ឈ្មោះថា Killnet បានវាយប្រហារគេហទំព័រ របស់សភាឡេតូនីកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ ក្រោយពី សមាជិកសភាបានទទួលស្គាល់ជាផ្លូវការថា សហព័ន្ធរុស្ស៊ីគឺជា “រដ្ឋគាំទ្រអំពើភេរវនិយម”។ គេហទំព័រ របស់សភាបានគាំងជាច្រើនម៉ោង បន្ទាប់ពីរងការវាយប្រហារលើប្រព័ន្ធដំណើរការ។ ក្រុមឆ្លើយតបរហ័ស ចំពោះបញ្ហាកុំព្យូទ័រនៃប្រទេសឡេតូនីបានថ្លែងថា ការវាយប្រហារនេះមិនបានរំខានដល់ការងារសភាទេ ដោយសារតែមានការត្រៀមការពារទុកជាមុន។

ក្រុមអ្នកវាយប្រហារអ៊ីនធឺណិត Killnet បង្ហោះសារវាយប្រហារនៅលើឆានែលតេឡេក្រោមផ្លូវការ របស់ខ្លួន និងបានបង្ហោះរូបភាពថតចេញពីអេក្រង់បញ្ជាក់ថា គេហទំព័រត្រូវបានខូចខាត។ គួរបញ្ជាក់ផង ដែរថា កាលពីខែឧសភា ឆ្នាំ២០២២កន្លងមក ក្រុមអ្នកវាយប្រហារអ៊ីនធឺណិត Killnet បានប្រកាសសង្រ្គាម ប្រឆាំងនឹងប្រទេសដែលមានសម្ព័ន្ធភាព​ជាមួយអ៊ុយក្រែន ក្នុងពេលសង្រ្គាមជាមួយរុស្ស៊ី។​ ប្រទេសទាំងនោះ រួមមាន សហរដ្ឋ អាម៉េរិក  ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី ឡេតូនី រូម៉ានី លីទុយអានី អេស្តូនី និង ប៉ូឡូញ…៕

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`