logo logo
banner1
សភាឡេតូនី ទទួលស្គាល់ជាផ្លូវការថា សហព័ន្ធរុស្ស៊ី គឺជារដ្ឋគាំទ្រអំពើភេរវនិយម
 

 លោកស្រី Ināra Mūrniece ប្រធានសភានៃសាធារណរដ្ឋឡេតូនី

កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ឆ្នាំ២០២២ សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា សភានៃសាធារណរដ្ឋឡេតូនីបានទទួលស្គាល់ជាផ្លូវការថា “សហព័ន្ធរុស្ស៊ី គឺជារដ្ឋគាំទ្រអំពើភេរវនិយម”។ ប្រព័ន្ធផ្សព្វផ្សាយសាធារណៈរបស់ប្រទេសឡេតូនី LSM បានរាយការណ៍ថា សភាឡេតូនី បានអំពាវនាវដល់សហភាពអឺរ៉ុបឱ្យកំណត់ចំនួននៃការចេញទិដ្ឋាការទេសចរណ៍ និងទិដ្ឋាការចូលក្នុងប្លុកអឺរ៉ុបចំពោះពលរដ្ឋរុស្ស៊ី និងបេឡារុស។

“សភាឡេតូនីបានសង្កត់ធ្ងន់ថា សហព័ន្ធរុស្ស៊ីបានប្រើប្រាស់ការឈឺចាប់ និងការបំភិតបំភ័យធ្វើជា ឧបករណ៍របស់ខ្លួន ក្នុងការប៉ុនប៉ង ដើម្បីបំបាក់ទឹកចិត្តប្រជាជន និងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន”។ សភាឡេតូនីទទួលស្គាល់នូវអំពើហិង្សារបស់រុស្ស៊ីមកលើជនស៊ីវិល ដែលត្រូវបានធ្វើឡើងក្នុងគោលដៅ នយោបាយ ថាជា អំពើភេរវនិយម និងជាប្រទេសគាំទ្រអំពើភេរវនិយម ព្រមទាំងបានអំពាវនាវ ដល់ប្រទេសនានាដទៃទៀតដែលមានគំនិតដូចខ្លួន ត្រូវបង្ហាញនូវទស្សនៈដូចគ្នានេះដែរ។,នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់សភា ដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយឡេតូនី LSM។

សភាឡេតូនីថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានជាទ្រង់ទ្រាយធំ ដោយកម្លាំង យោធារបស់រុស្ស៊ីមកលើអ៊ុយក្រែន ដោយមានការគាំទ្រ និងការចូលរួមពីរបបដឹកនាំបេឡារុស។ សភា ឡេតូនីក៏បានអំពាវនាវផងដែរដល់ “សហគមន៍អឺរ៉ូ-អាត្លង់ទិក និងដៃគូសម្ព័ន្ធមិត្តរបស់ខ្លួន ត្រូវបង្កើន និងដាក់ចេញនូវទណ្ឌកម្មគ្រប់ជ្រុងជ្រោយមួយលើរុស្ស៊ី រួមទាំង បណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុបត្រូវផ្អាក ជាបន្ទាន់នូវការចេញទិដ្ឋាការទេសចរណ៍ និងកំណត់ចំនួននៃការចេញទិដ្ឋាការចូលក្នុងប្លុកអឺរ៉ុបលើពលរដ្ឋ សហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋបេឡារុស”។

គួរបញ្ជាក់ផងដែរថា យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិបានឱ្យដឹងថា មកទល់ពេលនេះយ៉ាងហោចណាស់មានពលរដ្ឋស៊ីវិល​ប្រមាណ៥,៤០១នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត និងរងរបួសប្រមាណជា ៧,៤៦៦នាក់ ចាប់តាំងពីសង្រ្គាមរវាងសហព័ន្ធរុស្ស៊ី និងអ៊ុយក្រែនបានចាប់ផ្តើមឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែតួលេខពិតប្រាកដ ត្រូវបានគេជឿថា មានខ្ពស់ជាងនេះឆ្ងាយ៕

http://ព័ត៌មានសភាអន្តរជាតិ ១២-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.aa.com.tr/en/russia-ukraine-war/latvian-parliament-officially-designates-russia-as-state-sponsor-of-terrorism/2658981



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`