លោកស្រី Jasmina Hostert សមាជិកាសភាជាន់ទាបនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (រូបស្តាំ)
លោកស្រី Jasmina Hostert សមាជិកាសភាជាន់ទាបនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ កំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានីសារ៉ាយ៉េវ៉ូ នៃប្រទេសបូស្នី ហើយស្របពេលជាមួយគ្នានេះ លោកស្រីក៏បានអញ្ជើញទៅលេងទីកន្លែងកំណើតរបស់ខ្លួនដែលស្ថិតនៅក្នុងរដ្ឋធានីនេះផងដែរ។ ក្នុងអំឡុងពេលនៃទស្សនកិច្ចរបស់លោកស្រីនៅរដ្ឋធានីសារ៉ាយ៉េវ៉ូនេះ លោកស្រី Hostert បានជួបពិភាក្សាការងារជាមួយលោកស្រី Benjamina Karic អភិបាលក្រុងសារ៉ាយ៉េវ៉ូ។ លោកស្រី Hostert បានសម្តែងនូវការដឹងគុណចំពោះការទទួលបដិសណ្ឋារកិច្ចរួសរាយរាក់ទាក់ និងបានសង្កត់ធ្ងន់អំពី សារៈសំខាន់នៃការបន្តថែរក្សាទំនាក់ទំនងល្អ រវាងប្រទេសជាមិត្តទាំងពីរ។
ការគិតគូរអំពីផលប្រយោជន៍ដែលលោកស្រី Hostert បានលើកឡើង លោកស្រី Karic បានជម្រាប ជូនលោកស្រី Hostert ត្រួសៗ អំពីស្ថានភាពសង្គម សេដ្ឋកិច្ច និងនយោបាយបច្ចុប្បន្ន នៅក្នុងប្រទេស និងនៅក្នុងរដ្ឋធានីរបស់ប្រទេសបូស្នី។ នៅក្នុងឱកាសនោះ លោកស្រី Karic បានថ្លែងថា លោកស្រី និងលោកស្រី Hostert មានបេសកកម្មរួមគ្នាមួយ ដែលលោកស្រីទាំងពីរ ចង់នាំប្រទេសបូស្នីឆ្ពោះទៅចូល ជាសមាជិករបស់សហភាពអឺរ៉ុបក្នុងពេលអនាគត។
លោកស្រី Karic បានថ្លែងថា «យើងមានបេសកកម្មរួមគ្នាមួយ ដែលយើងមើលឃើញថា ប្រទេស បូស្នី នឹងក្លាយជាសមាជិករបស់សហភាពអឺរ៉ុបក្នុងពេលអនាគត ជាមួយនឹងចំណងទាក់ទងយ៉ាងរឹងមាំលើវិស័យសេដ្ឋកិច្ច វប្បធម៌ និងវិស័យផ្សេងៗជាច្រើនទៀត រួមជាមួយប្រជាពលរដ្ឋរបស់យើងដែលកំពុងរស់នៅក្រៅប្រទេស»៕
http://ព័ត៌មានសភាអន្តរជាតិ ១២-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://sarajevotimes.com/bundestag-member-jasmina-hostert-is-currently-visiting-her-hometown-sarajevo/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម