សាលប្រជុំពេញអង្គនៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា
គណៈកម្មាធិការកិច្ចការសភា នៃរដ្ឋសភាសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា បានសម្រេចបើក សម័យប្រជុំ ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងវិសោធនកម្មច្បាប់ថវិកាជាតិឆ្នាំ ២០២២ រយៈពេល ៤ ថ្ងៃ។ បើយោងតាមការឱ្យដឹងពីរដ្ឋសភា គ្រោងបើកសម័យប្រជុំនៅចន្លោះម៉ោង ៩.៣០ នាទី ព្រឹក និងម៉ោង ៤.៣០ រសៀល ពីថ្ងៃទី៣០-៣១ ខែសីហា និងពីថ្ងៃទី០១-០២ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។ សេចក្តីព្រាង វិសោធនកម្មច្បាប់នេះ ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ថវិកាជាតិលេខ ៣០ ឆ្នាំ២០២១-២០២២ ដែលត្រូវ បានបញ្ជូនទៅរដ្ឋសភាដោយលោក Dinesh Gunawardena នាយករដ្ឋមន្ត្រីស្រីលង្កា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។ ទន្ទឹមពេលជាមួយគ្នានេះ ការពន្យារពេលពិនិត្យពិភាក្សាលើពន្ធអគ្គិសនី ដែលត្រូវបាន ស្នើឡើងដោយគណបក្សប្រឆាំង គ្រោងបើកសម័យប្រជុំនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ៕
http://www.adaderana.lk/news/84238/four-day-parliamentary-debate-to-be-held-on-budget-amendment-bill
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម