logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ផ្ញើសារចូលរួមអបអរសាទរចំពោះប្រធានសភាជាន់ខ្ពស់ ជប៉ុនថ្មី
 

លោក Hidehisa Otsuji ប្រធានសភាជប៉ុនដែលទើបជាប់ឆ្នោតថ្មី

លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានផ្ញើលិខិតចូលរួម អបអរសាទរដល់លោក Hidehisa Otsuji ប្រធានសភាជាន់ខ្ពស់ជប៉ុនដែលទើបជាប់ឆ្នោតថ្មី។ នៅក្នុងលិខិតនោះលោក Hue បានបង្ហាញពីក្តីរីករាយចំពោះវឌ្ឍនភាពនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរវាងជប៉ុន-វៀតណាម ដើម្បីសន្តិភាព និងវិបុលភាពនៅក្នុងតំបន់អាស៊ី រួមទាំងទំនាក់ទំនងរវាងសភាទាំងពីរផងដែរ។ លោកបានបង្ហាញ ជំនឿយ៉ាងមុតមាំថា ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបដែលទទួលបានតាមរយៈមុខតំណែងការងារផ្សេងៗគ្នា លោក Hidehisa នឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងមុខតំណែងថ្មីរបស់លោក និងបន្តលើកកម្ពស់ ភាពជាដៃគូរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ លោក Hue បានគូសបញ្ជាក់ពីក្តីសង្ឃឹមរបស់លោកក្នុងការធ្វើការ យ៉ាងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំសភាជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរឱ្យកាន់ តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ ឆ្លៀតក្នុងឱកាសនោះ លោក Hue ក៏ បានអញ្ជើញលោក Hidehisa មកបំពេញទស្សនកិច្ចនៅក្នុងប្រទេសវៀតណាមក្នុងពេលវេលាដ៏សមស្របមួយ៕

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`