logo logo
banner1
ប្រធានរដ្ឋសភាប៉ាគីស្ថាន៖ សភាអាចធានានូវវិបុលភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននៅក្នុងប្រទេស
 

លោក Raja Pervaiz Ashraf ប្រធានរដ្ឋសភាប៉ាគីស្ថាន

ថ្ងៃនេះ(ថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២)គឺជាថ្ងៃខួបទី៦០ឆ្នាំ(diamond jubilee) នៃសភា ធម្មនុញ្ញទី១ របស់សាធារណរដ្ឋឥស្ថាមប៉ាគីស្ថាន ដែលបើកសម័យប្រជុំដំបូងកាលពីថ្ងៃទី១០ ខែ សីហា​ ឆ្នាំ១៩៤៧។ នៅក្នុងឱកាសនោះ លោក Raja Pervaiz Ashraf ប្រធានរដ្ឋសភាបានថ្លែងថា សភាដែល ជាស្ថាប័នតំណាងឱ្យមហាជន អាចធានានូវវិបុលភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន នៅក្នុង ប្រទេស។ សភាបច្ចុប្បន្ន យល់ដឹងពីការទទួលខុសត្រូវរបស់ខ្លួន និងអនុវត្តការត្រួតពិនិត្យ លើអង្គនីតិប្រតិ បត្តិ។

លោក Raja ថ្លែងថា ទាំងអាសនៈគណបក្សកាន់អំណាច និងគណបក្សប្រឆាំងមានតួនាទីសំខាន់ក្នុង ការពង្រឹងសភា ព្រោះសភាគឺជាទីកន្លែងមួយធ្វើសេចក្តីសម្រេចចិត្ត ដោយផ្អែកតាមបំណងប្រាថ្នារបស់ មហាជន។ លោក Zahid Akram Durrani អនុប្រធានសភាប៉ាគីស្ថានបានថ្លែងថា សភាបច្ចុប្បន្នគឺជា តំណាងមួយដ៏ពិតប្រាកដរបស់ប្រជាជនដែលអាចនឹងពង្រឹងប្រជាធិបតេយ្យ និងបទដ្ឋានប្រជាធិបតេយ្យ នៅក្នុងប្រទេស…៕

https://www.radio.gov.pk/10-08-2022/parliament-can-ensure-prosperity-inclusive-development-in-country-na-speaker



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`