រូបភាព កូដអក្សរវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត
សភាហ្វាំងឡង់បានថ្លែងថា គេហទំព័ររបស់ខ្លួនបានស្ថិតក្រោមការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ក្នុងគ្រាដែលប្រទេសក្នុងតំបន់ Nordic មួយនេះដាក់ពាក្យសុំចូលជាសមាជិកអង្គការ NATO បន្ទាប់ពីរដ្ឋា ភិបាលទីក្រុងមូស្គូបានឈ្លានពានទីក្រុងអ៊ុយក្រែន។ សភាហ្វាំងឡង់បានចេញសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបិទប្រព័ន្ធដំណើរការ(DoS) បានកើតមានឡើងប្រឆាំងនឹងគេហទំព័រខាងក្រៅរបស់សភា។
ការវាយប្រហារកើតមានឡើងចន្លោះម៉ោង ២៖៣០នាទីល្ងាច ធ្វើឱ្យភ្ជាប់ចូលទៅកាន់គេហទំព័រដំណើរ ការយឺត ឬមិនអាចចូលបានទាំងស្រុងតែម្តង។ អស់ពេលច្រើនម៉ោងក្រោយមក នៅតែមិនមានការបញ្ជាក់ ជាផ្លូវការថានរណាស្ថិតនៅពីក្រោយការវាយប្រហារនេះ។ ទីភ្នាក់ងារសំងាត់ និងសន្តិសុខជាតិហ្វាំងឡង់ (SUPO) ធ្លាប់បានព្រមានកាលពីខែឧសភា ឆ្នាំ២០២២ថា “រុស្ស៊ីមានបំណងធ្វើឱ្យមានអនុភាពលើដំណើរ ការដាក់ពាក្យសុំចូលជាសមាជិកអង្គការ NATO របស់ហ្វាំងឡង់ ហើយការប៉ុនប៉ងវាយប្រហារផ្សេងៗទៀត រំពឹងថានឹងកើតមានឡើង…”៕
https://english.alarabiya.net/News/world/2022/08/09/Finland-parliament-website-targeted-in-cyber-attack-
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម