logo logo
banner1
សភាអ៊ុយរូហ្គាយ ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង វិស័យការពារជាតិជាមួយចិន
 

រូបភាពវិមានសភានៃសាធារណរដ្ឋបូព៌ាអ៊ុយរូហ្គាយ

កាលពីថ្ងៃអង្គារ​ ទី០៩ ខែសីហា ឆ្នាំ២០២២ សភានៃសាធារណរដ្ឋបូព៌ាអ៊ុយរូហ្គាយបានអនុម័តយល់ព្រមលើការអនុវត្តនៃកិច្ចខិតខំប្រឹងប្រែងការពារជាតិរួម ដែលបានព្រមព្រៀងគ្នាជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្នុងឆ្នាំ២០១៩ ដែលនៅពេលនោះ ប្រទេសទាំងពីរបានប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិរៀងៗខ្លួន “ក្នុងក្របខ័ណ្ឌដែនកំណត់នៃសមត្ថភាពរបស់ខ្លួន”។

ឯកសារខាងលើនេះ ក៏បានផ្តល់ផងដែរនូវ “ការផ្លាស់ប្តូរទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យស្រាវជ្រាវ និងការធ្វើលទ្ធកម្មនៃទំនិញ និងសេវាការពារជាតិ ព្រមទាំងការគាំទ្រផ្នែកភស្តុភា នៅក្នុងវិស័យប្រតិបត្តិការរក្សាសន្តិភាពអន្តរជាតិ”។ ការលើកកម្ពស់លំហាត់សមយុទ្ធរួមគ្នា ការហ្វឹកហ្វឺន   កិច្ច​សហប្រតិបត្តិការក្នុងកិច្ចការពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧបករណ៍យោធា ជំនួយមនុស្សធម៌ក្នុងករណីមានគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវករ។ កិច្ចព្រមព្រៀងនេះបានគន់គូរដល់ផលប្រយោជន៍រួម ក្នុងការថែរក្សានូវសន្តិភាព និងសន្តិសុខ នៅលើឆាកអន្តរជាតិ  ព្រមទាំង ដំណោះស្រាយដោយសន្តិវិធី នៅក្នុងជម្លោះអន្តរជាតិ។

លោក Daniel Caggiani សមាជិកព្រឹទ្ធសភាមកពីគណបក្ស ​Broad Front បានស្វាគមន៍ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងមួយនេះ ដែលទទួលបានការអនុម័តជាឯកច្ឆន្ទពីក្រុមនយោបាយរបស់លោក លោក Sebastián da Silva សមាជិកព្រឹទ្ធសភាអ៊ុយរូហ្គាយ បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ ត្រូវ បានចុះហត្ថលេខាដោយរដ្ឋបាលមុន របស់លោក Tabaré Vázquez អតីតប្រធានាធិបតី។

គួរបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការរវាងអ៊ុយរូហ្គាយ និងចិន រួមបញ្ចូល វិទ្យាសាស្រ្ត ការស្រាវជ្រាវ ក៏ដូចជា ការធ្វើលទ្ធកម្មនៃទំនិញ​ និងសេវាការពារជាតិ ការគាំទ្រផ្នែកភស្តុភា “សម្រាប់ប្រតិបត្តិការក្សាសន្តិភាពអន្តរភាព”។ “ការលើកកម្ពស់លំហាត់សមយុទ្ធរួមគ្នា ការហ្វឹកហ្វឺន កិច្ចសហប្រតិបត្តិការ នៅក្នុងកិច្ចការពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងឧបករណ៍យោធា ជំនួយមនុស្សធម៌ នៅក្នុងករណី មានគ្រោះមហន្តរាយ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងប្រយុទ្ធប្រឆាំងនឹងភេរវករផងដែរ”៕

http://ព័ត៌មានសភាអន្តរជាតិ ១១-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://en.mercopress.com/2022/08/10/uruguay-s-parliament-passes-defense-agreement-with-china



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`