លោក Ranil Wickremesinghe ប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមប្រជាធិបតេយ្យស្រីលង្កា
កាលពីថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ រដ្ឋមន្រ្តី ១រូប នៃរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម ប្រជាធិបតេយ្យស្រីលង្កា បានបញ្ជូនទៅកាន់សភានូវវិសោធនកម្មច្បាប់ធម្មនុញ្ញ ដែលវិសោធនកម្មនេះនឹងកាត់បន្ថយអំណាចរបស់ប្រធានាធិបតី ដែលជាការទាមទារដ៏សំខាន់មួយរបស់ក្រុមបាតុករ អំពាវនាវឱ្យ មានកំណែទម្រង់នយោបាយ និងធ្វើការដោះស្រាយវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសមួយនេះ។
លោក Wijayadasa Rajapakshe រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ស្រីលង្កាបានបង្ហាញសេចក្តីព្រាងច្បាប់ដែលសេចក្តីព្រាងច្បាប់នេះនឹងផ្ទេរអំណាចខ្លះរបស់ប្រធានាធិបតី រួមទាំង ការតែងតាំងសមាជិកគណៈកម្មការបោះឆ្នោតឯករាជ្យ នគរបាលនិងមន្រ្តីសេវាសាធារណៈ អ្នកស៊ើបអង្កេតអំពើពុករលួយ និងសំណូក ទៅក្នុងដៃរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលរួមមាន សមាជិកសភា និងបុគ្គលមិនមែនជាអ្នកនយោបាយជា សមាជិក។ ក្រុមប្រឹក្សានេះនឹងផ្តល់អនុសាសន៍ដល់ប្រធានាធិបតីថា គួរជ្រើសរើសបេក្ខជនទាំងនេះ មកពី ប្រភពណា។ ក្រោមសំណើវិសោធនកម្ម ប្រធានាធិបតីគ្រាន់តែអាចតែងតាំងប្រធានតុលាការ(Chief justice) និងចៅក្រមជាន់ខ្ពស់ដទៃទៀត អគ្គរដ្ឋអាជ្ញា និងអភិបាលធនាគារជាតិ តាមអនុសាសន៍របស់ក្រុមប្រឹក្សា ធម្មនុញ្ញ។ នាយករដ្ឋមន្រ្តីនឹងផ្តល់អនុសាសន៍លើការតែងតាំងគណៈរដ្ឋមន្រ្តី ហើយប្រធានាធិបតីនឹងត្រូវ បានអនុញ្ញាតឱ្យកាន់តំណែងក្នុងក្រសួងណាមួយឡើយ ក្រៅតែពីក្រសួងការពារជាតិ។ សេចក្តីព្រាងនេះ នឹងត្រូវពិភាក្សានៅក្នុងសភា ហើយត្រូវតែទទួលបានការយល់ព្រមចំនួន ២ភាគ៣ នៃសមាជិកសភា២២៥រូប ទើបអាចក្លាយជាច្បាប់។
លោក Ranil Wickremesinghe ប្រធានាធិបតីប្រធានាធិបតីស្រីលង្កា ដែលជំនួសតំណែងរបស់លោក Gotabaya Rajapaksa បានសន្យាថានឹងកំណត់អំណាចប្រធានាធិបតី និងពង្រឹងសភាដើម្បីឆ្លើយតបទៅតាមការទាមទាររបស់ក្រុមបាតុករ។ គួរបញ្ជាក់ផងដែរថា ស្រីលង្កាបានចុះផ្លូវធ្វើមហាបាតុកម្មជាង ៤ខែកន្លងមក ទាមទារឱ្យមានកំណែទម្រង់ប្រជាធិបតេយ្យ និងដោះស្រាយការដួលរលំសេដ្ឋកិច្ចជាតិ។ ក្រុមបាតុករក្នុងប្រទេសស្រីលង្កាបានបន្ទោសក្រុមគ្រួសារលោក Rajapaksa ដោយចោទប្រកាន់ពីការគ្រប់គ្រងមិនត្រូវ និងអំពើពុករលួយនាំទៅដល់វិបត្តិសេដ្ឋកិច្ច ដែលធ្វើឱ្យប្រទេសដីកោះមួយនេះ មានកង្វះខាតធ្ងន់ធ្ងរនូវរបស់ចាំបាច់ ដូចជា ឱសថ ម្ហូបអាហារ និងប្រេងឥន្ធនៈជាដើម៕
http://ព័ត៌មានសភាអន្តរជាតិ ១១-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/politics/2139807-sri-lanka-introduces-bill-to-clip-presidential-powers
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម