logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ៖ រដ្ឋសភាវៀតណាមត្រៀមចែករំលែកបទពិសោធន៍ជាមួយឡាវ
 

លោក Vuong Dinh Hue(ស្តាំ) ទទួលជួបសន្ទនាការងារជាមួយលោក Anouphap Tounalom

កាលពីថ្ងៃពុធ ទី១០ ខែសីហា ឆ្នាំ២០២២ ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានជម្រាបជូនមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវថា រដ្ឋសភាវៀតណាម រួមទាំងគណៈកម្មាធិការអចិន្ត្រៃយ៍ បានត្រៀមខ្លួនជាស្រេចដើម្បីចែករំលែកបទពិសោធន៍ទាក់ ទងនឹងសកម្មភាពត្រួតពិនិត្យរបស់ក្រុមប្រឹក្សាប្រជាជន។ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានទទួលជួបសន្ទនា ការងារជាមួយលោក Anouphap Tounalom លេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ(LPRP) និងជាលេខាគណៈកម្មាធិការបក្ស ព្រមទាំងជាប្រធានក្រុមប្រឹក្សាប្រជាជនរដ្ឋធានីវៀងច័ន្ទ។

លោក Hue បានមានប្រសាសន៍ថា ក្នុងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសឡាវរបស់គណៈប្រតិ ភូរដ្ឋសភាវៀតណាមកាលពីខែឧសភាកន្លងទៅ ភាគីទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការរវាង គណៈប្រតិភូតំណាងរដ្ឋសភា និងបណ្តាតំបន់ដែលមានខ្សែបន្ទាត់ជាប់ព្រំដែន រួមទាំងរដ្ឋធានីហាណូយ និង រដ្ឋធានីវៀងចន្ទន៍ផងដែរ។ លោក Hue បានកត់សម្គាល់ថា រដ្ឋធានីទាំងពីរបានធ្វើជាគំរូសម្រាប់កិច្ចសហប្រតិ បត្តិការនៅថ្នាក់មូលដ្ឋាន ដោយមានការចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជន។ លោក Hue ក៏បានប្រើឱកាសនេះដើម្បីថ្លែងអំណរគុណ ដល់អាជ្ញាធររដ្ឋធានីវៀងចន្ទន៍ ដែលបានបង្កើតលក្ខខណ្ឌសម្រាប់ក្រុមហ៊ុនវៀតណាមដើម្បីធ្វើអាជីវកម្មនៅ ក្នុងរដ្ឋធានី ហើយបានអំពាវនាវដល់លោក Tounalom និងថ្នាក់ដឹកនាំដទៃទៀតនៃរដ្ឋធានីវៀងចន្ទន៍ជួយ សម្រួលដល់ប្រតិបត្តិការរបស់ពួកគេបន្ថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ លោក Anouphap Tounalom បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកមានគោលបំណងរួមចំណែករឹតបណ្តឹងចំណងមិត្តភាពដ៏អស្ចារ្យ សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ព្រមទាំងអបអរសាទរដល់ឆ្នាំសាមគ្គីភាព និងមិត្តភាព វៀតណាម-ឡាវ ឡាវ-វៀតណាម សម្រាប់ឆ្នាំ២០២២។ លោក Tounalom ក៏បានពណ៌នាអំពីដំណើរទស្សន កិច្ចរបស់លោកថា ជាការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាប្រជាជននៃរដ្ឋធានីទាំងពីរ ដោយ មានប្រសាសន៍ថា ភាគីទាំងពីរនឹងផ្លាស់ប្តូរបទពិសោធន៍ប្រតិបត្តិការ និងរួមចំណែកក្នុងការបង្រួបបង្រួមទីភ្នាក់ងារដែលជាប់ឆ្នោតនៅតាមមូលដ្ឋាន ៕

http://ព័ត៌មានសភាអន្តរជាតិ ១១-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnamese-legislature-ready-to-share-experience-with-laos-top-legislator/235345.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`