logo logo
banner1
ប្រធានរដ្ឋសភាកូរ៉េខាងត្បូងជំរុញឱ្យរដ្ឋាភិបាលបង្កើនយុទ្ធនាការលក់អាវុធទៅឱ្យប្រទេសរូម៉ានី
 

លោក Kim Jin-pyo, (ឆ្វេង) ពិភាក្សាការងារជាមួយលោកស្រី Alina-Stefania Gorghiu ប្រធានព្រឹទ្ធសភាស្តីទីរូម៉ានី នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២

កាលពីថ្ងៃអង្គារ ទី០៩ ខែសីហា ឆ្នាំ២០២២ ខុទ្ទកាល័យប្រធានរដ្ឋសភាសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានឱ្យដឹងថា លោក Kim Jin-pyo ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានជំរុញឱ្យរដ្ឋាភិបាល បង្កើនការនាំចេញអាវុធ និងម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទៅកាន់ប្រទេសរូម៉ានី។ ការថ្លែងរបស់លោក Kim បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំរបស់លោកជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាប្រទេសរូម៉ានី។ កាលពីថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ លោក Kim បានបើកកិច្ចប្រជុំពិភាក្សាការងារមួយជាមួយលោកស្រី Alina-Stefania Gorghiu ប្រធានព្រឹទ្ធសភាស្តីទីរូម៉ានី ក្នុងរដ្ឋធានីប៊ុយការ៉េស។

លោក​ Kim បានថ្លែងថា ការចូលរួមរបស់ប្រទេសកូរ៉េខាងត្បូងក្នុងផែនការធ្វើទំនើបភាវូបនីយកម្មអាវុធរបស់ប្រទេសរ៉ូម៉ានីនៅពេលនេះ គឺជាមធ្យោបាយមួយសម្រាប់ប្រទេសទាំងពីរ អាចក្លាយជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។ អាវុធរបស់ប្រទេសកូរ៉េខាងត្បូងមានតម្លៃ​សមរម្យ និងអាចប្រើប្រាស់ ត្រូវគ្នាជាមួយអាវុធរបស់ប្រទេសជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង(NATO)។ ប្រទេសរូម៉ានីដែលបានបង្កើនថវិកាជាតិរបស់ខ្លួនលើវិស័យការពារជាតិ ២.៥% នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ ២០២២ នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង ៣% ដោយសារការធ្វើទំនើបភាវូបនីយកម្មប្រព័ន្ធអាវុធរបស់ខ្លួន។

លោក​ Kim បានស្នើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចូលរួមក្នុងវិស័យពាណិជ្ជកម្ម ម៉ាស៊ីនរេអាក់ទ័រនុយក្លេអ៊ែររបស់​ប្រទេសរូម៉ានី ដែលមានតម្លៃ ១១ លានលានវ៉ុន ស្មើនឹង (៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក)។ លោកស្រី Gorghiu បានឆ្លើយតបថា កិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពលនេះ មានសារៈសំខាន់ណាស់។ លោកស្រី Gorghiu បានលើកឡើងទៀតថា ប្រទេសទាំងពីរ ក៏គួរតែធ្វើការងាររួមគ្នាផងដែរ ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី ដែលបច្ចុប្បន្នមានចំនួនទឹកប្រាក់ ១ ពាន់លានដុល្លារសហរដ្ឋអាមេរិច។

លោកស្រី Gorghiu បានបញ្ជាក់ទៀតថា ប្រទេសទាំងពីរ គួរតែបង្កើនការផ្លាស់ប្តូរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់។ ​ប្រធានសភាអាមេនីរូបនេះ បានស្នើឱ្យមានកិច្ចប្រជុំក្រៅផ្លូវការ រវាងសាធារណរដ្ឋកូរ៉េ និងប្រទេសរូម៉ានី នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នារដូវស្លឹកឈើជ្រុះ ខាងមុខនេះ៕

http://ព័ត៌មានសភាអន្តរជាតិ ១០-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://www.koreatimes.co.kr/www/nation/2022/08/113_334129.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`