logo logo
banner1
សហរដ្ឋអាម៉េរិកទទួលបានដីការឹបអូសយន្តហោះតម្លៃ ៩០លានដុល្លារ ដែលជា កម្មសិទ្ធិរបស់អប្បជនាធិបតេយ្យជន និងជាសមាជិកសភាឌូម៉ាសហព័ន្ធរុស្ស៊ី
 

លោក Andrei Skoch មហាសេដ្ឋីសហព័ន្ធរុស្ស៊ី និងជាសមាជិកសភាឌូម៉ា

ចៅក្រមមួយរូប បានអនុញ្ញាតឱ្យរដ្ឋអាជ្ញាសហរដ្ឋអាម៉េរិករឹបអូសយន្តហោះ Airbus តម្លៃ ៩០លាន ដុល្លារ​ស.រ.អា ដែលជាកម្មសិទ្ធិរបស់អប្បជនាធិបតេយ្យជនសហព័ន្ធរុស្ស៊ី(ជនមានអំណាចមួយក្តាប់តូច) និងជាសមាជិកសភាឌូម៉ា(សភាជាន់ទាប)គឺលោក Andrei Skoch។ នេះបើតាមរដ្ឋអាជ្ញាសហព័ន្ធនៅ ក្នុងសង្កាត់ Manhattan នៃទីក្រុងញូយ៉ក បានថ្លែងប្រាប់កាលពីថ្ងៃ ចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២។ លោក Skoch ជាម្ចាស់យន្តហោះខាងលើ តាមរយៈក្រុមហ៊ុន Shell និងចំណងទាក់ទងដ៏គួរឱ្យទុកចិត្ត ជាមួយដៃគូស្នេហារបស់លោក ។

លោក Skoch ត្រូវបានក្រសួងរតនាគារសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្មជាលើកដំបូង នៅក្នុងឆ្នាំ២០១៨ ចំពោះបទចោទពីចំណងទាក់ទងជាមួយក្រុមឧក្រិដ្ឋកម្មដែលរៀបចំឡើងដោយរុស្ស៊ី។ ការិយាល័យគ្រប់ គ្រងទ្រព្យសម្បត្តិបរទេសនៃក្រសួងរតនាគារ(OFAC) បានដាក់ទណ្ឌកម្មបន្ថែមទៀតលើលោក Skoch  បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋអាជ្ញាបានថ្លែងបន្តថា ការបង់ប្រាក់ជាប្រាក់ដុល្លារសម្រាប់ការចុះបញ្ជី និងការធានារ៉ាប់រងសម្រាប់ យន្តហោះនៅតែបន្តធ្វើឡើងក្នុងរវាងឆ្នាំ២០១៨ និងឆ្នាំ២០២១ បើទោះបីជារងទណ្ឌកម្មក៏ដោយ។ គួរ បញ្ជាក់ផងដែរថា រដ្ឋាភិបាលទីក្រុងមូស្គូបានហៅសកម្មភាពរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែនថាជា“ប្រតិ បត្តិការយោធាពិសេស”…៕

https://www.devdiscourse.com/article/law-order/2137808-us-gets-seizure-warrant-for-90-mln-plane-owned-by-russian-oligarch



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`