logo logo
banner1
សភា ECOWAS ផ្អាកការជ្រើសរើសបុគ្គលិកថ្មី
 

លោកបណ្ឌិត Sidie Tunis ប្រធានសភាសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច(ECOWAS)

កាលពីថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ លោកបណ្ឌិត Sidie Tunis ប្រធានសភាសហគមន៍សេដ្ឋ កិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច ហៅកាត់ថា  ECOWAS បានចេញបញ្ជាឱ្យផ្អាកជាបន្ទាន់នៃការជ្រើស រើសបុគ្គលិកថ្មី។ ដោយបញ្ជាក់អះអាងជាថ្មី ពីការប្តេជ្ញាចិត្តរបស់ភាក្នុងការប្រកាន់ខ្ជាប់ និងការពារសិទ្ធិ របស់ពលរដ្ឋទាំងអស់របស់សហគមន៍  ECOWAS ដែលប្រាថ្នាចង់កាន់តំណែងណាមួយនៅក្នុងស្ថាប័ន ECOWAS ដោយអនុលោមតាមខចែងនៃបទប្បញ្ញត្តិស្តីពីបុគ្គលិក និងពិធីសារពាក់ព័ន្ធទាំងអស់ ដូច្នឹង លោក Tunis បានសម្រេចបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតលើការចោទប្រកាន់ពីការប្រព្រឹត្ត មិនត្រឹមត្រូវ នៅក្នុងដំណើរការនៃការជ្រើសរើសបុគ្គលិកថ្មី។

​ការផ្អាកជ្រើសរើសបុគ្គលិកនេះ បានធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ពីគណៈប្រតិភូនីហ្សេរីយ៉ា នៅក្នុងសភាថា បេក្ខជនមកពីប្រទេសរបស់ខ្លួន  មិនត្រូវបានគេយកចិត្តទុកដាក់នៅក្នុងការជ្រើសរើស។  តំណាងនីហ្សេរីយ៉ា នៅក្នុងប្លុក(សហគមន៍ ECOWAS)បានគំរាមដកខ្លួនចេញពីសមាជិកភាព ក្នុងពេល ដែលពលរដ្ឋរបស់ខ្លួនមិនត្រូវបានគេយកចិត្តទុកដាក់នៅក្នុងសភា ពាក់ព័ន្ធនឹងការបំពេញការងារ​  និងការ ឡើងឋានៈ…៕

https://thewillnigeria.com/news/ecowas-suspends-staff-recruitment/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`