logo logo
banner1
គណៈកម្មាធិការដឹកជញ្ជូនរបស់រដ្ឋសភាប្រទេសកាណាដា កោះប្រជុំបន្ទាន់ អំពីបញ្ហាដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ពន្យារពេលហោះហើរ
 

កាលពីថ្ងៃចន្ទ ទី៨ ខែសីហា ឆ្នាំ២០២២ គណៈកម្មាធិការដឹកជញ្ជូនរបស់សភាប្រទេសកាណាដា បានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីពិភាក្សាអំពីថា តើគួរបើកការស៊ើបអង្កេតឬយ៉ាងណា? ជុំវិញហេតុការណ៍​​​​​​​ដែលក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានពន្យារពេលហោះហើរ និងខ្លះទៀតបានលុបចោលជើងហោះហើរ ជាច្រើនលើកច្រើនសា។

កំណើននៃចំនួនអ្នកធ្វើណើរនៅក្នុងរដូវក្តៅឆ្នាំនេះ បូកផ្សំជាមួយបញ្ហាកង្វះបុគ្គលិកក្នុងវិស័យអាកា សចរណ៍ បានកំពុងធ្វើឱ្យអាជ្ញាធរអាកាសចរណ៍សហព័ន្ធ អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ជាច្រើនក្នុងប្រទេសកាណាដា ជួបបញ្ហាប្រឈមដូចជា ការលុបចោលជើងហោះហើរជាច្រើន ភាពយឺតយ៉ាវនៃការដឹកជញ្ជូនវ៉ាលីអ្នកដំណើរ និងការឈរតម្រង់ជួរគ្នាយ៉ាងវែងនៅក្នុងអាកាសយានដ្ឋាន។ អាកាស យានដ្ឋានដែលរងផលប៉ះពាល់ខ្លាំងជាងគេបំផុត គឺអាកាសយានដ្ឋានអន្តរជាតិ The Greater Toronto Pe arson។ របាយការណ៍របស់គេហទំព័រមួយឈ្មោះFlight Aware  ដែលតាមដានការធ្វើដំណើរផ្លូវអាកាស បានបង្ហាញថា ថ្មីៗនេះអាកាសយានដ្ឋានThe Greater Toronto Pearson បានជាប់ចំណាត់ថ្នាក់ជាអាកា សយានដ្ឋាន ដែលសម្បូរការពន្យារពេលហោះហើរច្រើនជាងគេបំផុត។

កំណត់ត្រាទិន្នន័យ ពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានបង្ហាញថា អា កាសយានដ្ឋានThe Greater Toronto Pearson មានការពន្យារជើងហោះហើររហូតដល់៥២.៥ នៃជើងហោះហើរដែលបានគ្រោងទុក។ កាលពីសប្តាហ៍មុន ប្រធានអាជ្ញាធរអាកាសយានដ្ឋានThe Greater Toro nto Pearson បានថ្លែងថា ចំនួននៃការពន្យារពេលហោះហើរ នៅអាកាសយានដ្ឋានដ៏មមាញឹកជាងគេមួយនេះរបស់ប្រទេសកាណាដា មានការធ្លាក់ចុះ(ប្រសើរជាងមុន) ប៉ុន្តែអាជ្ញាធរនេះ មិនបានលើកឡើងអំពីការ ប្តេជ្ញាចិត្ត ឬកំណត់ពេលវេលាច្បាស់លាស់ ពាក់ព័ន្ធនឹងការធ្វើឱ្យប្រសើរឡើងនូវបញ្ហានេះឡើយ។

ក្រសួងដឹកជញ្ជូនរបស់ប្រទេសកាណាដា បានថ្លែងថារដ្ឋាភិបាល និងក្រុមហ៊ុនឧស្សាហកម្មទេសចរ ណ៍កំពុងធ្វើការរួមគ្នា ដើម្បីធ្វើឱ្យប្រសើរឡើងនូវបញ្ហាខាងលើ តាមរយៈការជួបប្រជុំជាមួយអ្នកពាក់ព័ន្ធ ការបង្កើនចំនួននិយោជិតក្នុងវិស័យនេះ និងធ្វើទំនើបកម្មកម្មវិធីលើឧបករណ៍អេឡិចត្រូនិច ដែលឈ្មោះថា ArriveCAN app។

http://ព័ត៌មានសភាអន្តរជាតិ ០៩-០៨-២២- មាស តូនី ប្រែសម្រួលពី៖https://ottawa.citynews.ca/amp/local-news/house-of-commons-transport-committee-holds-emergency-



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`