logo logo
banner1
គណបក្សប្រជាជនប៉ាគីស្ថានចំអកឡកឡឺយដាក់ប្រធាន គណបក្ស Pakistan Tehrik-e-Insaf ដែលចូលរួមបោះឆ្នោត រដ្ឋសភា ដើម្បីបំពេញអាសនៈទំនេរ
 

លោក Faisal Karim Kundi ប្រធានគណបក្សប្រជាជនប៉ាគីស្ថាន

រដ្ឋធានីអ៊ីស្លាម៉ាបាដ៖ កាលពីថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២ គណបក្សប្រជាជនប៉ាគីស្ថាន បានចំអក ឡកឡឺយដាក់លោក Imran Khan ប្រធានគណបក្ស Pakistan Tehrik-e-Insaf ដែលបានសម្រេច ចិត្តចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតរដ្ឋសភានៅមណ្ឌលចំនួន ៩ ដើម្បីបំពេញអាសនៈទំនេរ។ ការចូលរួម ប្រកួតប្រជែងរបស់លោក Imran Khan នៅពេលនេះ គឺជាការប្រមាថដល់ប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។   ថវិកាជាតិចំនួន ៩០០ លានរូបពី នឹងត្រូវចំណាយលើ​ការបោះឆ្នោតនៅមណ្ឌលចំនួន ៩ ។ លោក Faisal Karim Kundi ប្រធានគណបក្សប្រជាជនប៉ាគីស្ថាន បានថ្លែងក្នុងសេចក្តីថ្លែងការណ៍មួយថា ថវិកាទាំងនេះ គឺជាថវិកា របស់ប្រជាជន មិនមែនជាថវិកាផ្ទាល់ខ្លួនរបស់លោក Khan ​ឡើយ។ លោក Kundi បានលើកឡើងទៀតថា ប្រសិនបើការបោះឆ្នោតបំពេញអាសនៈទំនេរនេះ ត្រូវបានចូលរួមប្រកួតប្រជែងដោយគណបក្ស Pakistan Tehrik-e-Insaf ហេតុអ្វីពួកគាត់សម្តែងល្ខោនលាឈប់ពីសមាជិករដ្ឋសភា។ លោក Kundi បានថ្លែងបន្តទៀតថា ប្រជាជនដឹងច្បាស់ថា លោក Imran Khan មានបា្រក់រាប់ពាន់លានរូបពី ដែលត្រូវបានគេហាមឃាត់។  លោក Mian Soomro រដ្ឋមន្ត្រីក្រសួងឯកជនភាវូបនីយកម្មសហព័ន្ធ និងជាអតីតប្រធានព្រឹទ្ធសភាប៉ាគីស្ថាន មកពីគណបក្ស Pakistan Tehrik-e-Insaf បានដាក់ពាក្យសុំលាលែងពីតំណែងទៅរដ្ឋសភា ដែលជាការទះ លោក Imran Khan ១ កំផ្លៀង។ លោក Kundi នៅតែអះអាងថា សមាជិករដ្ឋសភា ២៤ រូប របស់គណបក្ស Pakistan Tehrik-e-Insaf បានរក្សាភាពស្ងៀមស្ងាត់ ដោយសារអំណាចផ្តាច់ការរបស់លោក Imran Khan៕

https://nation.com.pk/2022/08/08/ppp-ridicules-imran-khans-decision-to-contest-by-elections-in-9-na-constituencies/



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`