លោក Shalva Papuashvili ប្រធានសភាប្រទេសហ្សកហ្ស៊ី
កាលពីថ្ងៃចន្ទ ទី០៨ ខែសីហា ឆ្នាំ២០២២ លោក Shalva Papuashvili ប្រធានសភាប្រទេសហ្សកហ្ស៊ី បានថ្លែងថា អំពើឈ្លានពានរបស់រុស្ស៊ីក្នុងប្រទេសហ្សកហ្ស៊ីកាលពីឆ្នាំ២០០៨ និងក្នុងប្រទេសអ៊ុយក្រែនកាលពីឆ្នាំ២០១៤ និងក្នុងឆ្នាំ២០២២ នេះ គឺជាផ្នែកមួយនៃការឈ្លានពានទ្រង់ទ្រាយធំ។ នេះបើតាមអនុសាសន៍នានារបស់លោក Papuashvili ដែលបានថ្លែងនៅក្នុងថ្ងៃខួបលើកទី១៤ នៃជម្លោះកាលពីឆ្នាំ២០០៨។
អនុសាសន៍នានារបស់លោក Papuashvili លើប្រតិកម្មអន្តរជាតិទៅនឹងការឈ្លានពានរបស់រុស្ស៊ីកាលពីឆ្នាំ២០០៨ នោះ លោក Papuashvili បានថ្លែងថា អវត្តមានតួនាទីសំខាន់របស់សហគមន៍អន្តរជាតិក្នុងសង្គ្រាមនេះ បានលើកទឹកចិត្តឱ្យរុស្ស៊ីបន្តគោលនយោបាយឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។
លោក Papuashvili បានថ្លែងទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានមើលឃើញការឈ្លានពានរបស់រុស្ស៊ី។ ប្រហែលជាគ្មានប្រតិកម្មពីសហគមន៍អន្តរជាតិទៅលើការឈ្លានពាន របស់រុស្ស៊ីក្នុងប្រទេសហ្សកហ្ស៊ី កាលពីឆ្នាំ២០០៨ បានលើកទឹកចិត្តឱ្យមានសកម្មភាពឈ្លានពានរបស់ រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន កាលពីឆ្នាំ២០១៤ ហើយបន្ទាប់មកនៅឆ្នាំ២០២២ នេះ។
ថ្លែងក្នុងខួបសង្គ្រាមកាលពីឆ្នាំ២០០៨ នោះ លោក Juansher Burchuladze រដ្ឋមន្ត្រីក្រសួង ការពារជាតិហ្សកហ្ស៊ី ក៏បានថ្លែងអំពីតួនាទីសំខាន់មួយទៀត លើការឈ្លានពានរបស់រុស្ស៊ីរយៈពេល១៤ ឆ្នាំកន្លងទៅនេះ អាចត្រូវបានទប់ស្កាត់ការបង្កអរិភាពនៅពេលបច្ចុប្បន្នក្នុងប្រទេសអ៊ុយក្រែន។ សង្គ្រាមរវាងប្រទេសរុស្ស៊ី និងហ្សកហ្ស៊ី បានបណ្តាលឱ្យបាត់បង់ជីវិតទាហានចំនួន ១៦៩ នាក់ និងអ្នកទទួលខុសត្រូវក្រសួងការពារជាតិជាច្រើនរូប រួមទាំងមន្ត្រីក្រសួងមហាផ្ទៃចំនួន ១១ រូប និងជនស៊ីវិលចំនួន ២២៤ រូប។ ប្រជាពលរដ្ឋហ្សកហ្ស៊ីប្រហែល ៣០,០០០ នាក់ បានបង្ខំចិត្តបោះបង់ផ្ទះសម្បែងរបស់ខ្លួននៅតំបន់ Tskhinvali នៃសាធារណរដ្ឋ South Ossetia ខាងត្បូង៕
http://ព័ត៌មានសភាអន្តរជាតិ ០៩-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.vietnamplus.vn/national-assembly-standing-committee-opens-13th-session/233509.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម