logo logo
banner1
ប្រធានសភាស៊ែប៊ី៖ ស៊ែប៊ីគាំទ្រចិន ក្នុងការការពារ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី
 

លោក Vladimir Orlic ប្រធានសភានៃសាធារណដ្ឋស៊ែប៊ី

រដ្ឋធានីប៊ែលហ្រ្កាត៖ កាលពីថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២ លោក Vladimir Orlic ប្រធានសភានៃសាធារណដ្ឋស៊ែប៊ី បានបញ្ជាក់អះអាងជាថ្មីពីការគាំទ្ររបស់ប្រទេសរបស់លោកចំពោះសាធារណរដ្ឋប្រជាមានិតចិន ក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ ក្នុងជំនួបជាមួយលោកស្រី  Chen Bo ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស៊ែប៊ី កាលពីថ្ងៃសុក្រសប្តាហ៍មុន លោក Orlic បាន បង្ហាញនូវការដឹងគុណរបស់លោកចំពោះគោលជំហររបស់ចិន ដែលតែងតែគាំទ្រស៊ែប៊ីជាដរាបក្នុងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់ខ្លួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ សភាស៊ែប៊ី។

លោក Orlic បានសង្កត់ធ្ងន់ថា ចិនក៏គាំទ្រស៊ែប៊ីយ៉ាងពេញទំហឹងផងដែរចំពោះកិច្ចការអធិបតេយ្យភាព និងបូរណភាពដែនដី ព្រមទាំងបានគូសបញ្ជាក់ជាថ្មីចំពោះការគាំទ្ររបស់ស៊ែប៊ីចំពោះគោលនយោ បាយចិនតែមួយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានខាងលើ។ លោក Orlic បានវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលប្រកបដោយផ្លែផ្កានៃចំណងទាក់ទងរវាងស៊ែប៊ី-ចិន នៅក្នុងវិស័យផ្សេងៗ និងបានសន្យាថា សភាស៊ែប៊ីនីតិកាលថ្មីនឹងបន្តលើកកម្ពស់ចំណងទាក់ទងទ្វេភាគីស៊ែប៊ី-ចិន។ ប្រជាជនស៊ែប៊ីនឹងដឹងគុណ ចិនជានិច្ចនិរន្តចំពោះការគាំទ្រ និងជំនួយដែលចិនបានផ្តល់ដល់ស៊ែប៊ីនៅក្នុងកាលៈទេសៈដ៏លំ​បាកបំផុត ជាពិសេស ក្នុងអំឡុងពេលនៃជំងឺរាតត្បាតជាសកលកូវីដ-១៩។

សម្រាប់ភាគីចិន លោក Chen Bo បានកោតសរសើរដល់សភាស៊ែប៊ី ដែលប្រកាន់ខ្ជាប់ឥតប្រែប្រួល នូវគោលនយោបាយចិនតែមួយ។ លោកបានបញ្ជាក់អះអាងជាថ្មីពីគោលជំហររបស់ចិនស្តីពីបញ្ហាកូសូវ៉ូ និងបានបង្ហាញនូវឆន្ទៈរបស់ចិន ក្នុងការរក្សានូវមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជាមួយសភា ស៊ែប៊ីនីតិកាលថ្មី​ ក៏ដូចជា រួមគ្នាកលើកកម្ពស់ការអភិវឌ្ឍនៃចំណងទាក់ទងរវាងប្រទេសទាំងពីរ និងសភា នៃប្រទេសទាំងពីរ៕

http://ព័ត៌មានសភាអន្តរជាតិ ០៨-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://english.news.cn/20220807/32fdd7192571494c99b63f86edfe6df8/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`