logo logo
banner1
សភាលីទុយអានី កំពុងពិចារណាអំពីការសាងសង់ បន្ទាយយោធានៅតាមព្រំដែនជាមួយបេឡារុស
 

ទាហានលីទុយអានី កំពុងរាយបន្លាលួសនៅតាមព្រំដែនលីទុយអានី-បេឡារុស

លោក Laurynas Kasčiūnas ប្រធានគណៈកម្មាធិការសន្តិសុខជាតិ និងការពារជាតិនៃសភានៃ សាធារណរដ្ឋលីទុយអានីបានថ្លែងថា សភានឹងពិភាក្សាពីការសាង់សង់បន្ទាយយោធា នៅតាមព្រំដែន លីទុយអានី-បេឡារុស។ ឆ្មាំព្រំដែនលីទុយអានីបានរៀបចំរួចរាល់នៃការវិភាគលើតំបន់ដែលមានបញ្ហាបំផុត នៅតាមព្រំដែនរវាងប្រទេសទាំងពីរ។ បើតាមសមាជិកសភាលីទុយអានីរូបនេះថា​ គណៈកម្មាធិការសន្តិ សុខជាតិនឹងរិះរកមធ្យោបាយដើម្បីជួយដល់លីទុយអានី ក្នុងការធ្វើឱ្យភាពជឿនលឿនរបស់សត្រូវចុះ ខ្សោយ ក្នុងករណីដែលមានលទ្ធភាពនៃការវាយប្រហារណាមួយពីសាធារណរដ្ឋបេឡារុស។

ព្រំដែនរវាងលីទុយអានី និងបេឡារុស លាតសន្ធឹងប្រហែល ៦៨០គម។ រដ្ឋាភិបាលទីក្រុងវីលីញូស បានពិភាក្សាតាំងពីឆ្នាំ២០២១ អំពីភាពចាំបាច់ក្នុងការពង្រឹងព្រំដែន។ ដើមឡើយបញ្ហានេះជាប់ទាក់ទិន នឹងវិបត្តិទេសន្តរប្រវេសន៍ដែលកើនឡើង ដោយសារតែការហូរចូលយ៉ាងស្រួចស្រាល់នៃជនភៀសខ្លួនមក ពីមជ្ឈិមបូព៌ា និងអាហ្រ្វិក ទៅកាន់តំបន់បាល់ទិក និងប៉ូឡូញ ដែលមកពីទឹកដីបេឡារុស…៕

https://news.am/eng/news/715227.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`