រូបភាព៖ ដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់
ថ្មីៗនេះ គណបក្សកាន់អំណាច និងសភានៃសាធារណរដ្ឋវ៉េណេស៊ុយអេឡា បានសម្តែងការថ្កោល ទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់ដែន កោះតៃវ៉ាន់របស់សាធារណរដ្ឋប្រជាមានិតចិន ដោយបាននិយាយថា ដំណើរទស្សនកិច្ចនេះគឺជាការបង្កហេតុដ៏ធ្ងន់ធ្ងរមួយ។
កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា លោក Carmen Melendez អនុប្រធានគណបក្ស United Socialist Venezuela និងជាអភិបាលរដ្ឋធានីការ៉ាកាស បានថ្លែងសេចក្តីថ្លែងការណ៍មួយរបស់គណបក្ស ជូនទៅកាន់លោក Li Baorong ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសវ៉េណេស៊ុយអេឡា ដោយបានថ្កោលទោស យ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចនេះ។ សេចក្តីថ្លែងការណ៍បានឱ្យដឹងទៀតថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន ដោយបន្ថែមថា សហរដ្ឋអាមេរិកបានធ្វើការគំរាមកំហែងដ៏ធំបំផុតចំពោះសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ វាមិនអាចទទួលយកបានសម្រាប់សហរដ្ឋអាមេរិកក្នុងការវាយប្រហារ និងការជ្រៀតជ្រែក នៅក្នុងប្រទេសផ្សេងទៀត ដើម្បីបន្ថែមផលប្រយោជន៍របស់ខ្លួន ដោយកត់សម្គាល់ថាសហរដ្ឋអាមេរិកនឹង មិនជោគជ័យក្នុងការផ្លាស់ប្តូរនិន្នាការឆ្ពោះទៅរកពិភពលោកពហុប៉ូល។
រដ្ឋសភាវ៉េណេស៊ុយអេឡា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីសម្រេចមួយ ដើម្បីគាំទ្រដល់ប្រទេសចិនលើសំណួរពាក់ព័ន្ធនឹងកោះតៃវ៉ាន់។ សេចក្តីសម្រេចនេះ ទទួលស្គាល់លើចំណាត់ការរបស់លោកស្រី Pelosi ថាជាការញុះញង់ដ៏ធ្ងន់ធ្ងរ ហើយគាំទ្រយ៉ាងម៉ឺងម៉ាត់នូវរាល់វិធានការតបតរបស់ប្រទេសចិន ដើម្បី ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ៕
http://ព័ត៌មានសភាអន្តរជាតិ ០៨-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220806/9de078fdf8d046778c4ef201d840587f/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម