logo logo
banner1
សភាសូម៉ាលី អនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី
 

សមាជិកសភាសូម៉ាលីចូលរួមបោះឆ្នោតអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មី

កាលពីថ្ងៃសៅរ៍ ទី០៦ ខែសីហា ឆ្នាំ២០២២ សមាជិកសភាប្រជាជននៃសាធារណរដ្ឋសហព័ន្ធសូម៉ាលី បានអនុម័តលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី Hamse Abdi Barre ។ លោក Adan Madobe ប្រធានសភាប្រជាជនសូម៉ាលី បានច្រានចោលសំណើរបស់សមាជិកសភាមួយចំនួនដែល ចង់ឱ្យការបោះឆ្នោតនេះត្រូវរៀបចំដោយសម្ងាត់។ ការបោះឆ្នោតជ្រើសតាំងរដ្ឋមន្ត្រីថ្មីត្រូវបានអនុម័ត ដោយសមាជិក សភាចំនួន ២២៩រូប ហើយមានសមាជិកសភាចំនួន ៧រូប បានច្រានចោល។ លោកនាយករដ្ឋមន្ត្រី Barre បានចំណាយរយៈពេលជាងមួយខែ ដើម្បីរៀបចំសមាសភាពរដ្ឋមន្ត្រីដែលត្រូវបានតែងតាំង។ បញ្ហាប្រឈមចម្បង ដែលបណ្តាលឱ្យមានការពន្យារពេលក្នុងការតែងតាំងរដ្ឋាភិបាល គឺការចែកចាយអំណាចក្នុងចំណោមកុលសម្ព័ន្ធ សូម៉ាលី និង​ដំណើរ​ទស្សនកិច្ច​ទៅបរទេស​របស់​លោកប្រធានាធិបតី Hassan Sheikh Mohamud ដែល​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់សាធារណរដ្ឋ​អ៊ូហ្គង់ដា​ជា​លើក​ទី៨ នៅ​ថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២ ៕

https://horseedmedia.net/somalia-parliament-approves-new-cabinet-371296



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`