លោកKim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២
ការិយាល័យរបស់លោកKim Jin-pyo ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ បានឱ្យដឹងនៅថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ថា លោកKim បាននិងកំពុងធ្វើដំណើរទស្សនកិច្ចទៅកាន់សាធារណរដ្ឋប៉ូឡូញ និងរូម៉ានី ជាមួយរបៀបវារៈផ្តោតលើការលក់អាវុធ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ នៅក្នុងអំឡុងពេល នៃដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃនេះ លោកKim មានគម្រោងជួបជាមួយសមភាគីសភារបស់លោក និងរដ្ឋមន្រ្តីពាក់ព័ន្ធមួយចំនួន ក្នុងប្រទេសប៉ូឡូញ និងប្រទេសរូម៉ានី ដើម្បីពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងការពង្រីកទំនាក់ទំនងយុទ្ធសាស្រ្ត។
លោកKim បានត្រូវបានជ្រើសតាំងជាប្រធានរដ្ឋសភានីតិកាលទី២១ នៃប្រទេសកូរ៉េខាងត្បូង នៅ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ដោយសំឡេង២៥៥គាំទ្រ ក្នុងចំណោមសមាជិករដ្ឋសភាចំនួន២៧៥នាក់ ដែលមានវត្តមាន។ សមាជិកសរុបរបស់រដ្ឋសភានីតិកាលទី២១ មានចំនួន៣០០នាក់។
នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១ ចាប់តាំងពីលោកKim បានឡើងតំណែងជាប្រធានរដ្ឋសភា។ ក្នុងប្រទេសប៉ូឡូញលោកKim នឹងជួបពិភាក្សាជាមួយសមាភាគីរបស់លោក គឺលោកស្រី Elzbi eta Witek ប្រធានសភាជាន់ទាបរបស់ប្រទេសប៉ូឡូញ ដើម្បីពិភាក្សាអំពីនីហរ័ណអាវុធកូរ៉េទៅកាន់ប្រទេសប៉ូឡូញ។ កាលពីពេលថ្មីៗនេះ ប្រទេសប៉ូឡូញបានចុះហត្ថលេខាលើកិច្ចសន្យាទិញយន្តហោះចម្បាំងប្រភេទស្រាលFA-50 រថក្រោះចម្បាំងK2 និងកាំភ្លើងផ្លោងK9 ដែលផលិតដោយប្រទេសកូរ៉េខាងត្បូង។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សព្វាវុធទាំង៣ប្រភេទខាងលើ ត្រូវបានចាត់ថ្នាក់នៅក្នុងចំណោមអាវុធធុន ធំបំផុត និងមានអានុភាពបំផុត ក្នុងប្រព័ន្ធការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូង។ ក្នុងប្រទេសប៉ូឡូញ លោក Kim ក៏មានផែនការផងដែរក្នុងការធ្វើយុទ្ធនាការសុំឱ្យប្រទេសកូរ៉េខាងត្បូង បានចូលរួមក្នុងការធ្វើអាជីវកម្មផ្នែកថាមពល និងអាកាសយានស្ថាន ក្នុងប្រទេសប៉ូឡូញ។
ក្នុងប្រទេសរូម៉ានី លោកKim មានគម្រោងជួបជាមួយរដ្ឋមន្រ្តីមួយចំនួនរបស់ប្រទេសនេះ ដើម្បីពិភាក្សា អំពីការពង្រីកចំណងមិត្តភាពកូរ៉េខាងត្បូង-ប៉ូឡូញ។ លោកKim ក៏គ្រោងផងដែរ ដើម្បីជួបជាមួយលោកស្រី Alina-Stefania Gorghiu ប្រធានព្រឹទ្ធសភាស្តីទីរបស់ប្រទេសរូម៉ានី ដើម្បីស្នើសុំឱ្យប្រទេសកូរ៉េខាងត្បូងបានចូលរួមក្នុងផែនការធ្វើទំនើបកម្មរោងចក្រនុយក្លេអែររបស់ប្រទេសរូម៉ានី។
http://ព័ត៌មានសភាអន្តរជាតិ ០៦-០៨-២២- មាស តូនី ប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220805001500315
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម