កាលពីថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋបារាំង បានបោះឆ្នោតលើការស្នើសុំរបស់សាធារណរដ្ឋហ្វាំងឡង់ និងព្រះរាជាណាចក្រស៊ុយអែត ដើម្បីក្លាយជាសមាជិករបស់អង្គការណាតូ បន្ទាប់ពីប្រទេសទាំងពីរបានបោះបង់ចោលជាប្រវត្តិសាស្រ្តនូវអព្យាក្រឹតភាពរបស់ខ្លួន ក្នុងស្ថានភាពដែលសង្គ្រាមកំពុងកើតឡើង ក្នុងប្រទេសអ៊ុយក្រែន។ លទ្ធផលនៃការបោះឆ្នោតគឺ២០៩សំឡេងគាំទ្រ និង៤៦សំឡេងជំទាស់ ដើម្បីក្លាយជាសមាជិកថ្មីរបស់អង្គការណាតូបាន ប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ត្រូវការចាំបាច់ឱ្យ មានការគាំទ្រពីសភានៃប្រទេសជាសមាជិកអង្គការណាតូទាំងអស់ ដែលបច្ចុប្បន្នមានចំនួន៣០ប្រទេស។
លោកChuck Schumer ប្រធានក្រុមសមាជិកព្រឹទ្ធសភាភាគច្រើនរបស់ប្រទេសបារាំង បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី២ ខែសីហា ថា ព្រឹទ្ធសភាបារាំងគ្រោងនឹងបោះឆ្នោតសម្រេចលើការស្នើសុំខាងលើរបស់ប្រ ទេសស៊ុយអែត និងហ្វាំងឡង់ នៅថ្ងៃពុធ ទី៣ ខែសីហា ឆ្នាំ២០២២ នេះ។ ការពិនិត្យពិភាក្សាក្នុងព្រឹទ្ធសភា ពេញអង្គនឹងប្រព្រឹត្តិទៅម៉ោង ១៖៣០ ថ្ងៃត្រង់ (ម៉ោងក្នុងប្រទេសបារាំង)…៕
http://HTTPS://WWW.FRANCE24.COM/EN/EUROPE/20220803-LIVE-FRENCH-PARLIAMENT-BACKS-ACCESSION-OF-SWEDEN-AND-FINLAND-TO-NATO
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម