logo logo
banner1
ច្បាប់ស្តីពីគោលដៅកាត់បន្ថយការបំភាយឧស្ម័ន ឆ្លងផុតសភាជាន់ទាបអូស្រ្តាលី
 

ការជជែកដេញដោលលើសេចក្តីព្រាងច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុ នៅក្នុងសភាតំណាង

សេចក្តីព្រាងច្បាប់មួយ ដែលបានដាក់បញ្ចូលគោលដៅកាត់បន្ថយការបំភាយឧស្ម័នថ្មីរបស់រដ្ឋាភិបាលអូស្ត្រាលី ត្រូវបានអនុម័តដោយសភាជាន់ទាប(សភាតំណាង) ។ សភាតំណាង កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ ២០២២ បានបោះឆ្នោតគាំទ្រសេចក្តីព្រាងច្បាប់ស្តីពីបម្រែបម្រួលអាកាសធាតុ បន្ទាប់ពីគណបក្សការងារដែលជា គណបក្សកាន់អំណាចបានយល់ព្រមលើវិសោធនកម្មមួយចំនួន។ សេចក្តីព្រាងច្បាប់នេះនឹងដាក់បញ្ចូលក្នុងច្បាប់ នូវការសន្យារបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយការបញ្ចេញកាបូនចំនួន ៤៣% ពីកម្រិត២០០៥ ត្រឹមឆ្នាំ២០៣០ និងការបំភាយឧស្ម័នត្រឹមសូន្យនៅឆ្នាំ២០៥០។ វិសោធនកម្មដែលទទួលយកដោយរដ្ឋាភិបាល ដើម្បីឱ្យធានាបាន នូវការកាត់បន្ថយចំនួន៤៣% នៅក្នុងគោលដៅអប្បបរមារបស់ប្រទេសអូស្ត្រាលី ហើយគោលនយោបាយនៃបម្រែ បម្រួលអាកាសធាតុនឹងផ្តល់អត្ថប្រយោជន៍ដល់សហគមន៍ក្នុងតំបន់។ ឥឡូវ​នេះសេចក្តីព្រាងច្បាប់នេះ​នឹងបញ្ជូន​ទៅ​ព្រឹទ្ធសភា ដែល​គេ​រំពឹង​ថា​នឹងទទួលបាន​អនុម័តក្លាយជា​ច្បាប់​នៅក្នុង​ខែ​កញ្ញាខាងមុខនេះ…..៕

https://english.news.cn/asiapacific/20220804/dee4ef181f9c431187bfb5afac214ea0/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`