logo logo
banner1
ប្រធានាធិបតីកូរ៉េខាងត្បូងចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ថាជាសញ្ញានៃការទប់ស្កាត់ប្រទេសកូរ៉េខាងជើង
 

លោក Kim Jin-pyo ប្រធានសភាកូរ៉េខាងត្បូង (ស្តាំ) និងលោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក  ធ្វើសន្និសីទរួមគ្នា បន្ទាប់ពីកិច្ចប្រជុំនៅសភាកូរ៉េខាងត្បូង នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២

រដ្ឋធានីសេអ៊ូល៖ លោក Yoon Suk-yeol ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានថ្លែង ប្រាប់លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាមេរិក ក្នុងអំឡុងពេលនៃទស្សនកិច្ច របស់លោកស្រីថា ទស្សនកិច្ចរបស់លោកស្រីនៅកូរ៉េខាងត្បូងពេលនេះ គឺជាសញ្ញាមួយនៃការទប់ស្កាត់ប្រទេសកូរ៉េខាជើង ហើយលោកនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសភាសហរដ្ឋអាមេរិក ដើម្បីពង្រឹង  ទំនាក់ទំនងទ្វេភាគី។ លោក Kim Tae-hyo អនុទីប្រឹក្សាទី១ ទទទួលបន្ទុកផ្នែកសន្តិសុខជាតិកូរ៉េខាងត្បូង បាននិយាយបា្រប់អ្នកសារព័ត៌មាននានាថា ការកត់សម្គាល់របស់លោកប្រធានាធិបតី Yoon  បែបនេះ បានធ្វើឡើងក្នុងអំឡុងពេលនៃការពិភាក្សាការងារតាមទូរស័ព្ទរយៈពេល ៤០ នាទី ជាមួយលោកស្រី Pelosi។

នៅមុនពេលពិភាក្សាការងារតាមទូរស័ព្ទរយៈពេលខ្លីនោះ លោស្រី Pelosi បានជួបពិភាក្សាការងារ ជាមួយលោក Kim Jin-pyo ប្រធានសភាកូរ៉េខាងត្បូងអំពី កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខក្នុងតំបន់, សេដ្ឋកិច្ច និងបញ្ហាសេសសល់មួយចំនួនទៀត។ ទស្សនកិច្ចរយៈពេល ២ ថ្ងៃ របស់លោកស្រីនៅកូរ៉េខាងត្បូងនេះ ក៏បានបញ្ចូលនូវទស្សនកិច្ចមួយទៀតផងដែរ នៅភូមិបទឈប់បាញ់អន្តរកូរ៉េ នៃតំបន់សន្តិសុខរួម Panmunjom កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។

ពាក់ព័ន្ធនឹងទស្សនកិច្ចរបស់លោកស្រី Pelosi នៅតំបន់គ្មានកងទ័ព ដែលបែងចែកប្រទេសកូរ៉េ​ ទាំងពីរ លោកប្រធានាធិបតី Yoon បានថ្លែងប្រាប់លោកស្រី Pelosi ថា «ទស្សនកិច្ចរបស់គណៈប្រតិភូលោកស្រី Pelosi នេះ នឹងក្លាយជាសញ្ញាមួយក្នុងការទប់ស្កាត់ប្រទេសកូរ៉េខាងជើងពីសំណាក់សហរដ្ឋអាមរិក និងប្រទេសកូរ៉េខាត្បូង»។ លោកស្រី Pelosi បានថ្លែងប្រាប់លោក Yoon ថា សម្ព័ន្ធមិត្តត្រូវតែចូលរួមកសាងសេរីភាព និងចូលរួមរៀបចំសណ្តាប់ធ្នាប់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិចជាចំហ។ នេះបើតាមប្រសាសន៍របស់លោក Kim។

មន្ត្រីជាច្រើនរូបបានថ្លែងថា កិច្ចប្រជុំដាច់ដោយឡែកមួយ កាលពីពេលថ្មីៗនេះ រវាងលោក Yoon និងលោកស្រី Pelosi មិនបានគ្រោងទុកឡើយ ដោយសារលោក Yoon ជាប់សម្រាកវិស្សមកាលរដូវក្តៅ។ លោកស្រី Pelosi បានអញ្ជើញមកដល់រដ្ឋធានីសេអ៊ូល កាលពីរាត្រីថ្ងៃពុធ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន ដោយសារតែទស្សនកិច្ចរបស់លោកស្រីនៅតៃវ៉ាន់។ ប្រទេសចិនបានប្រកាសថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi និងប្រកាសអំពីសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅជិតកោះស្វ័យភាពតៃវ៉ាន់ ក្នុងការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រីនេះ។

លោកស្រី Pelosi គឺជាប្រធានសភាតំណាងសហរដ្ឋអាមេរិកលើកដំបូង ដែលបានធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង ចាប់តាំងពីទស្សនកិច្ចរបស់លោក Dennis Hastert អតីតប្រធានសភា តំណាងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ មក៕

http://ព័ត៌មានសភាអន្តរជាតិ ០៥-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.yna.co.kr/view/AEN20220804003451315



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`