លោកស្រីបណ្ឌិត Shirin Sharmin Chaudhury ប្រធានសភានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស
លោកស្រីបណ្ឌិត Shirin Sharmin Chaudhury ប្រធានសភានៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស បានថ្លែងថា សមាជិកសភាអាចប្រមូលផ្តុំនូវបទពិសោធជាវិជ្ជមាន តាមរយៈការពង្រឹងទំនាក់ទំនងអន្តរ-សភា។ លោកស្រីប្រធានសភាបានថ្លែងបែបនេះ នៅឯកិច្ចប្រជុំជាមួយលោក Stephen Twigg អគ្គលេខា ធិការសមាគមសភាអង្គការ Commonwealth(CPA) នៅសណ្ឋាគារមួយ ក្នុងរាជធានីឡុងដ៏ ចក្រភព អង់គ្លេស។ នេះបើតាមការផ្សព្វផ្សាយរបស់សភា Jatiya Sangsad កាលពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែសីហា ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំខាងលើ ភាគីទាំងពីរបានពិភាក្សាគ្នាពីកិច្ចការផ្សេងៗ រួមទាំង ប្រជាធិបតេយ្យ ការកាត់បន្ថយភាពក្រីក្រ សមភាពយែនឌ័រ បម្រែបម្រួលអាកាសធាតុ សកម្មភាពរបស់ CPA និងខួបទី ៥០ឆ្នាំ នៃសភាបង់ក្លាដែសផងដែរ។
លោកស្រីបណ្ឌិត Shirin ថ្លែងថា សភាបង់ក្លាដែសចង់ធ្វើសកម្មភាពខ្លាំងជាងមុនជាមួយ CPA លើ កិច្ចការផ្សេងៗ រួមទាំង បញ្ហាបម្រែបម្រួលអាកាសធាតុ សមភាពយែនឌ័រ ការកាត់បន្ថយភាពក្រីក្រ និង ប្រជាធិបតេយ្យ។ លោកស្រីបានថ្លែងបន្តថា បង់ក្លាដែសកំពុងខិតខំបង្កើនការចូលរួមពីសមាជិកសភា របស់ខ្លួន…៕
https://unb.com.bd/category/Bangladesh/speaker-for-intensified-inter-parliamentary-communication-to-share-experiences/98225
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម