រូបកណ្តាល៖ ប្រធានសភាសហព័ន្ធម៉ាឡេស៊ី និងប្រធានសភាតំណាងសហរដ្ឋអាម៉េរិក
លោក Azhar Azizan Harun ប្រធានសភាជាន់ទាបសហព័ន្ធម៉ាឡេស៊ីបានថ្លែងថា សភាម៉ាឡេស៊ី និងសភាតំណាងសហរដ្ឋអាម៉េរិកបានឯកភាពគ្នាបន្តទំនាក់ទំនង និងចូល រួមក្នុងវិស័យផ្សេងៗបន្ថែមទៀត ដើម្បីពង្រឹងចំណងទាក់ទងទ្វេភាគីរវាងប្រទេសទាំងពីរ។ លោក Azhar ថ្លែងថា ដំណើរទស្សនកិច្ចជាលើក ដំបូងរបស់លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក អមដំណើរដោយគណៈប្រតិភូ សមាជិកសភា មកកាន់ម៉ាឡេស៊ី ជាពិសេសសភាម៉ាឡេស៊ី គឺជាប្រវត្តិសាស្រ្តបំផុត។ លោក Azhar បានថ្លែងថាទស្សនកិច្ចនេះវេទិកាមួយ ដើម្បីពិភាក្សារវាងស្ថាប័នសភានៃព្រះរាជាណាចក្រទាំងពីរ។
ទស្សនកិច្ចរបស់លោកស្រី Pelosi ផ្តល់ដល់សភាម៉ាឡេស៊ីនូវការរៀនសូត្របន្ថែមអំពីតួនាទីរបស់ គណៈកម្មាធិការពិសេសនានា។ “ការឆ្លើយតបរបស់សមាជិកសភាអាម៉េរិក គឺល្អខ្លាំងណាស់…គឺវាហួសពី អ្វីដែលយើងរំពឹងទុក”។ លោកស្រី Pelosi និងគណៈប្រតិភូ មកទីនេះដោយបើកចិត្តរៀនសូត្រពីបទពិសោធ របស់សភាម៉ាឡេស៊ីយើង ហើយយើងក៏បើកចិត្តរៀនសូត្រពីបទពិសោធរបស់គណៈប្រតិភូនេះវិញដែរ។ នារសៀលថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ លោកស្រី Pelosi និងគណៈប្រតិភូសមាជិកសភាអាម៉េរិក បាន មកដល់អាគារសភាម៉ាឡេស៊ី និងបានពិភាក្សាការងារជិត ១ម៉ោងជាមួយលោក Azhar ដោយមាន ការចូលរួមពីសមាជិកសភាម៉ាឡេស៊ីជាច្រើនរូប។ លោក Azhar បានថ្លែងថា នៅក្នុងជំនួបនោះ យើងបាន ពិភាក្សាកិច្ចការជាច្រើន ពាក់ព័ន្ធនឹងឧស្សាហកម្មប្រេងដូង និរន្តរភាព គ្រោះមហន្តរាយទឹកជំនន់ និងការឡើងកម្តៅជាសកលជាដើម។ ពាក់ព័ន្ធនឹងបញ្ហាប្រេងដូងនេះ លោក Azhar បានថ្លែងថា លោកបានប្រាប់ គណៈប្រតិភូសមាជិកសភាតំណាងសហរដ្ឋអាម៉េរិកថា ប្រទេសម៉ាឡេស៊ីគ្មានអ្វីត្រូវលាក់បាំងទេ។
គួរបញ្ជាក់ផងដែរថា លោកស្រី Pelosi រួមជាមួយនឹងគណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក បានមកដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០២២ ដែលជាផ្នែកមួយនៃដំណើរ ទស្សនកិច្ចផ្លូវការរបស់លោកស្រីមកកាន់ប្រទេសអាស៊ីចំនួន ៤ រួមមាន សិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន)។ យន្តហោះយោធាពិសេស ដែលដឹកលោកស្រី Pelosi និងគណៈប្រតិភូអមដំណើរ បានចុះចត នៅនៅឯមូលដ្ឋានទ័ពអាកាសម៉ាឡេស៊ី នៅក្នុងទីក្រុង Subang នៅវេលាម៉ោង ១០ ៖ ៣៣នាទីព្រឹក៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.thestar.com.my/news/nation/2022/08/02/malaysian-parliament-us-house-of-representatives-to-continue-to-enhance-bilateral-ties
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម