រូបភាពសភានៃសាធារណដ្ឋបារាំង
គេរំពឹងថា សមាជិកសភានៃសាធារណរដ្ឋបារាំងនឹងបោះឆ្នោតអនុម័តលើកញ្ចប់វិធានការថវិកា ២០ ពាន់លានអឺរ៉ូ(២០.៣ពាន់លានដុល្លារ) ដើម្បីជួយដល់ក្រុមគ្រួសារពុះពារដោះស្រាយជាមួយនឹងការឡើង ថ្លៃថាមពល និងម្ហូបអាហារ។ ការបោះឆ្នោតនៅថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០២២ បានកើតមានឡើង ក្រោយពីការពិភាក្សាដេញដោលដ៏ពុះកញ្ជ្រោលនៅឯរដ្ឋសភាបារាំង ជាទីដែលលោកប្រធានាធិបតី Em manuel Macron លែងមានសំឡេងភាគច្រើននៅទីនោះ។
សេចក្តីព្រាងច្បាប់ខាងលើ គឺជាការសន្យាមួយដ៏សំខាន់របស់លោក Macron ដែលជាប់ឆ្នោតជាថ្មី សម្រាប់អាណត្តិទី២ កាលពីខែមេសា ឆ្នាំ២០២២។ វាក៏ជាការធ្វើតេស្តដ៏សំខាន់មួយពីសមត្ថភាពនៃការ គ្រប់គ្រងរបស់រដ្ឋាភិបាល—និងសមត្ថភាពរបស់កម្លាំងក្រុមប្រឆាំង ក្នុងការថ្លែងថ្លែងពីនីតិវិធីនៃការតាក់ តែងច្បាប់។ របស់ដែលហៅថាជា “សេចក្តីព្រាងច្បាប់បន្ទាន់ស្តីពីអំណាចទិញ” ត្រូវបានគេរំពឹងថានឹងត្រូវ បានអនុម័តជាស្ថាពរ នៅថ្ងៃពុធ ក្រោយពីរដ្ឋសភា និងព្រឹទ្ធសភាបារាំង បានឯកភាពគ្នាលើអត្ថបទច្បាប់ កាលពីដើមសប្តាហ៍នេះ…៕
https://krdo.com/news/ap-national-business/2022/08/03/french-parliament-to-vote-on-purchasing-power-package/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម