logo logo
banner1
សមាជិកសភាបារាំងនឹងហាមឃាត់កីឡាចាក់គោ ខណៈដែលកីឡាប្រភេទនេះ នៅតែមានប្រជាប្រិយភាព នៅក្នុងប្រទេសបារាំង
 

រូបភាពឯកសារ៖ កីឡាចាក់គោ ដែលជាកីឡាប្រពៃណីមានដើមកំណើតនៅក្នុងប្រទេសអេស្ប៉ាញ

យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងសាធារណរដ្ឋបារាំងបានរាយការណ៍ថា សេចក្តីព្រាងច្បាប់មួយដើម្បី ហាមឃាត់កីឡាចាក់គោ កំពុងត្រូវបានស្នើឡើង មិនមែននៅក្នុងប្រទេសអេស្ប៉ាញទេ ប៉ុន្តែនៅប្រទេស បារាំង។ លោក Ay meric Caron សមាជិកសភា១រូប មកពីគណបក្សឆ្វេងនិយមជ្រុល France Unbowed បានថ្លែងអំពីប្រពៃណីដែលលោកហៅថា ហួសសម័យ និងឃោរឃៅ  និងបានសន្យានាំយកសេចក្តីព្រាង ច្បាប់មួយនេះ នៅសប្តាហ៍ក្រោយ ទៅកាន់រដ្ឋសភាដើម្បីហាមឃាត់ការអនុវត្តន៍កីឡានេះ។ លោក Caron ថ្លែងថា “លោកគិតថា ប្រជាជនបារាំងភាគច្រើនបានចែករំលែកទស្សនៈគ្នាថា ការចាក់គោ គឺអសីលធម៌ ជា ទស្សនីយភាព មួយលែងមានហើយនៅក្នុងសតវត្សរ៍ទី២១”។

ក្រៅពីប្រទេសជិតខាង គឺអេស្ប៉ាញ កីឡាចាក់គោនៅតែមានប្រជាប្រិយភាពទាំងស្រុង នៅភាគខាង ត្បូងប្រទេសបារាំង នៅក្នុងក្រុងនានា ដូចជា Arles Beziers Nimes ដែលស្ថិតនៅតាមតាមបណ្តោយ ឆ្នេរសមុទ្រមេឌីទែរ៉ាណេ ក៏ដូចជា នៅក្រុង Bayonne និង Mont-de-Marsans ជាដើម…៕

https://www.aa.com.tr/en/europe/french-mp-moves-to-ban-bullfighting-still-popular-in-france/2652460



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`