លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម (ស្តាំ) ចាប់ដៃជាមួយលោក Kim Jung-tai ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រសកលនៃក្រុហ៊ុន RoK’s Hana Financial Group. (Photo: VNA)
រដ្ឋធានីហាណូយ៖ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម បានថ្លែងថា រដ្ឋសភាវៀតណាមកំពុងត្រៀមរៀបចំបន្តកែលម្អប្រព័ន្ធច្បាប់ និងគោលនយោបាយនានា ដើម្បីបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់វិស័យសេដ្ឋកិច្ច និងសម្រាប់វិនិយោគិន រួមទាំងវិនិយោគិនសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ដែលកំពុងពង្រីកការវិនិយោគ និងប្រកបអាជីវកម្មរបស់ខ្លួនក្នុងប្រទេសវៀតណាម។
នៅក្នុងជំនួបជាមួយលោក Kim Jung-tai ប្រធានគណៈកម្មាធិការយុទ្ធសាស្ត្រសកលនៃក្រុមហ៊ុន Hana Financial Group របស់កូរ៉េខាងត្បូង លោក Hue បានថ្លែងថា លោកសង្ឃឹមថា ក្រុមហ៊ុននេះ នឹងចូលរួមចំណែក កែលម្អប្រព័ន្ធច្បាប់ រួមទាំងការវិនិយោគ និងបរិយាកាសធុរកិច្ចក្នុងប្រទេសវៀតណាម។
លោក Hue បានវាយតម្លៃអំពីកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងក្រុមហ៊ុនកូរ៉េនេះ និង ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV) ក្នុងសកម្មភាពនានារបស់ធនាគារ និងការរួម ចំណែកដល់សន្តិសុខសង្គមវៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
ប្រធានរដ្ឋសភាវៀតណាមរូបនេះ បានស្វាគមន៍ការចុះហត្ថលេខារបស់ក្រុមហ៊ុន Hana លើកិច្ចព្រមព្រៀងវិនិយោគទុន ៣៥% នៃទុនវិនិយោគរួមគ្នាដែលកំណត់ក្នុងលក្ខន្តិកៈរបស់ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ជាលក្ខណៈក្រុមហ៊ុនវិនិយោគរួមគ្នា ដោយបានលើកឡើងថា នេះជាការសម្រេចចិត្តជាយុទ្ធសាស្ត្ររយៈពេលវែង ដែលឆ្លុះបញ្ចាំងអំពីទំនុកចិត្តរបស់វិនិយោគិនបរទេសក្នុងទស្សនវិស័យសេដ្ឋកិច្ចរបស់វៀតណាម។
លោក Kim បានថ្លែងទៀតថា ក្រុមហ៊ុន Hana នឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម ដើម្បីរកដំណោះស្រាយបង្កើនការវិនិយោគ និងបង្កើតលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អបំផុតនៅពេលខាងមុខ។ លោក Kim ក៏បានអះអាងផងដែរថា លើសពីនេះទៀត ការចូលរួមក្នុងសកម្មភាពវិនិយោគទុន និងធុរកិច្ច នឹងរួមចំណែកដល់ការងារសន្តិសុខសង្គម៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://en.vietnamplus.vn/vietnam-ready-to-create-best-conditions-for-investors-na-chairman/234832.vnp
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម