លោក Rustam Emomali (ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Wang Yi
កាលពីថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ លោក Rustam Emomali ប្រធានរដ្ឋសភានៃសាធារណ រដ្ឋតាហ្ស៊ីគីស្ថាន បានជួបសន្ទនាការងារជាមួយលោក Wang Yi សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ដែលកំពុងបំពេញទស្សនកិច្ច ដើម្បីស្វែងរកការបង្កើន កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរ។
លោក Wang បានពាំនាំនូវការសួរសុខទុក្ខយ៉ាងស្និទ្ធស្នាលពីលោក Li Zhanshu ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន(NPC)ដោយមានប្រសាសន៍ថា ក្នុងរយៈពេល៣០ឆ្នាំកន្លងមកនេះ ប្រទេសចិន និងតាហ្ស៊ីគីស្ថានបានយកឈ្នះលើបញ្ហាប្រឈមជាច្រើន បានស៊ូទ្រាំនឹងការសាកល្បងនៃស្ថាន ភាពអន្តរជាតិ បានក្លាយជាមិត្តពិតជាមួយនឹងជោគវាសនារួម និងបានក្លាយជាដៃគូយុទ្ធសាស្ត្រនៃកិច្ចសហ ប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក។ លោក Wang បានបន្ថែមទៀតថា ជានិច្ចកាលប្រទេស ចិនតែងតែគាំទ្រប្រទេសតាហ្ស៊ីគីស្ថានក្នុងការការពារអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍ពីការអភិវឌ្ឍន៍របស់ខ្លួន គាំទ្រតាហ្ស៊ីស្ថានក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ប្រកបដោយជោគជ័យ ដែលស័ក្តិសមនឹងលក្ខខណ្ឌជាតិរបស់ខ្លួនប្រឆាំង នឹងការជ្រៀតជ្រែកពីខាងក្រៅណាមួយនៅក្នុងកិច្ចការផ្ទៃក្នុង។ ប្រទេស ចិនជាមិត្តល្អ ព្រមទាំងដៃគូដែលតាហ្ស៊ីគីស្ថានអាចទុកចិត្ត និងពឹងផ្អែកបាន។ លោក Wang បានមានប្រសាសន៍បន្តទៀតថា ប្រទេសចិនមើលឃើញថា ស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការ ធ្វើឱ្យស៊ីជម្រៅថែមទៀតក្នុងការគ្រប់គ្រង និងបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសរៀងៗខ្លួន។
លោក Emomali បានស្នើឱ្យលោក Wang ពាំនាំនូវការស្វាគមន៍ដោយស្មោះរបស់លោកជូនទៅកាន់ លោក Li ប្រធានសភាប្រជាជនចិន ដោយមានប្រសាសន៍ថា ប្រទេសតាហ្ស៊ីគីស្ថាន និងចិនគឺជាអ្នកជិតខាងដ៏ល្អ និងជាដៃគូដ៏ល្អ។ លោក Emomali បានបន្តទៀតថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី៣០ឆ្នាំមុនមក ប្រទេសទាំងពីរតែងតែមានទំនុកចិត្តលើគ្នាទៅវិញទៅមក មិត្តភាពស្មោះត្រង់ និងសាមគ្គីភាព។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ក្រោមការដឹកនាំរបស់ប្រមុខរដ្ឋទាំងពីរប្រទេសតាហ្ស៊ីគីស្ថាន និងចិនទទួលបានសមិទ្ធផលលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ហើយទំនាក់ទំនងទ្វេភាគីបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ៕
http://ព័ត៌មានសភាអន្តរជាតិ ០៤-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220731/8ce27d58fc7648188ac536121a69c9a1/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម