ព្រះរាជទាយាទ Sheikh Mishal Al-Ahmad Al-Jaber Al-Sabah
យោងតាមទីភ្នាក់ងារព័ត៌មានកូវ៉ែតចេញផ្សាយកាលពីថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ បាន ឱ្យដឹងថា រដ្ឋគុយវ៉ែតបានប្រកាសជាផ្លូវការរំលាយសភានៅក្នុងក្រឹត្យមួយរបស់ព្រះចៅមហាម៉ាត់ ។ ព្រះរាជទាយាទ Sheikh Mishal Al-Ahmad Al-Jaber Al-Sabah បានមានព្រះបន្ទូលនៅក្នុងក្រឹត្យរបស់ព្រះអង្គថា សភាត្រូវបានប្រកាស រំលាយដើម្បីកែតម្រូវឆាកនយោបាយដែលមានការខ្វែងគំនិតគ្នា ជម្លោះ និងការចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន ដែលគំរាមកំហែងដល់ឯកភាពជាតិ។ ព្រះរាជទាយាទ ដែលបានកាន់តួនាទីភាគច្រើនរបស់ប្រទេស បានប្រកាស កាលពីខែមិថុនា ដើម្បីរំលាយសភាដោយអនុលោមតាមរដ្ឋធម្មនុញ្ញ និងបានអំពាវនាវឱ្យមានការបោះឆ្នោតសកល មុនកាលកំណត់។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងតាមក្រឹត្យរបស់ព្រះចៅមហាម៉ាត់ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយផ្ទេរអំណាចតាមរដ្ឋធម្មនុញ្ញខ្លះដល់ព្រះរាជទាយាទ ៕
https://english.news.cn/20220802/440cc92aa9da414f99dd5e0cb19f17b2/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម