logo logo
banner1
សមាជិកសភាអង់គ្លេស មានផែនការធ្វើទស្សនកិច្ចនៅតៃវ៉ាន់ នៅចុងឆ្នាំនេះ
 

ប្រភពព័ត៌មានជាច្រើន បានឱ្យដឹងថា គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាចក្រភពអង់គ្លេស កំពុងរៀបចំផែនការធ្វើដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់នៅចុងខែវិច្ឆិកា ឬដើមខែធ្នូ ឆ្នាំ២០២២។ ដើមឡើ​​យ ដំណើរទស្សនកិច្ចនេះគ្រោងនឹងប្រព្រឹត្តិនៅដើមឆ្នាំ២០២២ ប៉ុន្តែត្រូវបានពន្យារពេល ដោយសារសមាជិកមួយរូបរបស់គណៈប្រតិភូនេះ មានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩។ គោលបំណងនៃដំណើរទស្សនកិ​ច្ច​នេះ គឺដើម្បីបង្ហាញការគាំទ្រចំពោះតៃវ៉ាន់។ ផែនការនៃដំណើរទស្សនកិច្ចនេះ កើតឡើងនៅខណៈដែលទំនាក់ទំនងរវាងក្រុងឡុងដ៍ និងទីក្រុងប៉េកាំង ធ្លាក់ក្នុងស្ថានភាពមិនល្អ។ កាលពីសប្តាហ៍មុន បេក្ខជនថ្នា​ក់​ដឹកនាំនៃគណបក្សអភិរក្សទាំងពីររូប លោកស្រីLiz Truss រដ្ឋមន្រ្តីក្រសួងការបរទេសកិច្ចការ Common​wealth និងកិច្ចការអភិវឌ្ឍ និង លោកRishi Sunak សមាជិកសភាចក្រអង់គ្លេសបានបង្ហាញជំហរតឹងរ៉ឹងចំពោះប្រទេសចិន។

ក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ​ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស បានចោទថា អ្នក នយោបាយចក្រភពអង់គ្លេសមួយចំនួន កំពុងផ្សព្វផ្សាយនូវវិរុទ្ធនិស្សន៍ (ជំនឿខុសឆ្គង) ដែលថាចិនគឺជាការគំរាមកំហែងមួយ។

លោកTom Tugendhat ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាចក្រភពអង់គ្លេស ត្រូវ​ បានគេរំពឹងថានឹងដឹកនាំគណៈប្រតិភូ​ខាងលើទៅធ្វើទស្សនកិច្ចតៃវ៉ាន់។ ប៉ុន្តែដោយសារលោកTugendh​a​t បានសម្តែងការគាំទ្រយ៉ាងខ្លាំង ចំពោះលោកស្រីTruss (បេក្ខជនកំពុង​ប្រកួតប្រជែង​យកតំណែងនាយករដ្ឋមន្រ្តីអង់គ្លេស) មានការប៉ាន់ស្មានថា Tugendhat ទំនងជានឹងទទួលបានតំណែងក្នុងគណៈរដ្ឋមន្រ្តី ប្រសិនបើលោកស្រីTruss ឈ្នះការប្រកួតប្រជែង នៅសប្តាហ៍ក្រោយ។ ប៉ុន្តែទោះបីជាអ្នកណានឹងមកកាន់បន្តជាប្រធានគណៈកម្មាធិការ​កិច្ចការបរទេស ជំនួសលោកTugendhat ក៏ដោយ ក៏គម្រោងនៃដំណើរទស្សនកិច្ចនេះ ត្រូវតែបន្តទៅមុខដែរ។ ប្រភពព័ត៌មានខាងលើបានឱ្យដឹងបន្តទៀតថា គេមិនទាន់ដឹងច្បាស់នៅឡើយទេថា គណៈប្រតិភូរដ្ឋសភាចក្រភពអង់គ្លេសខាងលើ នឹងជួបជាមួយលោកស្រីTsai Ing-wen ឬយ៉ាងណា។

ការិយាល័យតំណាងតៃវ៉ាន់ប្រចាំចក្រភពអង់គ្លេស បានបដិសេធមិនរៀបរាប់លម្អិតអំពីគម្រោងនៃដំណើរទស្សនកិច្ចនេះឡើយ ប៉ុន្តែបាននិយាយថា តៃវ៉ាន់ស្វាគមន៍គ្រប់ឱកាសនៃការពង្រឹងទំនាក់ទំនងជា មួយចក្រភពអង់គ្លេស ដែលក្នុងនោះរួមទាំងការធ្វើទស្សនកិច្ចពីភាគីអង់គ្លេស ទៅកាន់តៃវ៉ាន់ផងដែរ…៕



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`