តម្លៃប្រេងនៅសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)
កាលពីថ្ងៃអង្គារ ទី០២ ខែសីហា ឆ្នាំ២០២២ រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) បានពិនិត្យ និងអនុម័តលើកចុងក្រោយលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុញ្ញាតឱ្យរដ្ឋាភិបាលបញ្ចុះអត្រាពន្ធប្រេងឥន្ធនៈរហូតដល់ ៥៥% (ចុះពីពន្ធដែលបានកំណត់នៅពេលបច្ចុប្បន្ន ៣៧%) រហូតដល់ចុងឆ្នាំ២០២៤។ ក្នុងចំណោមសមាជិករដ្ឋសភា ២៤៨ រូប, ១៩៧ រូប បានបោះឆ្នោតគាំទ្រលើសំណើសេចក្តីព្រាងច្បាប់នេះ, ១៦ រូប ប្រឆាំង និង ៣៥ រូប អនុបវាទ។
ការបញ្ចុះអត្រាពន្ធប្រេងឥន្ធនៈនេះ ត្រូវបានស្នើឡើងដោយលោក Yoon Suk-yeol ប្រធានាធិបតីកូរ៉េខាងត្បូង ដើម្បីជួយសម្រាលបន្ទុកនៃការឡើងថ្លៃទំនិញប្រើប្រាស់។ ជាមួយនឹងសំណើសេចក្តីសេចក្តីព្រាងច្បាប់ នេះ រដ្ឋាភិបាលនឹងអាចកាត់បន្ថយពន្ធថ្លៃទំនិញផ្សេងៗ ដោយបន្ថែម ១៤៨ វ៉ុន ទៅក្នុងប្រេងសាំង ១ លីត្រ។
ចាប់តាំងពីឆ្នាំ២០២១ មក រដ្ឋាភិបាល បានកាត់ពន្ធប្រេងសាំង និងប្រេងម៉ាស៊ូតជាច្រើន ខណៈដែល ថ្លៃប្រេងឥន្ធនៈអន្តរជាតិបានហក់ឡើងខ្ពស់។ រដ្ឋាភិបាលបានកាត់ពន្ធប្រេង ២០% នៅចន្លោះខែវិច្ឆិកា ឆ្នាំ២០២១ និងខែមេសា ឆ្នាំ២០២២។ ការបញ្ចុះអត្រាពន្ធប្រេងឥន្ធនៈ រហូតដល់ ៣០% នៅចន្លោះ ខែឧសភា និងខែកក្កដា ឆ្នាំ២០២២។
ការបញ្ចុះអត្រាពន្ធប្រេងឥន្ធនៈ រហូតដល់កម្រិតអតិបរមាស្របច្បាប់ ៣៧% ខណៈដែលថ្លែប្រេងឥន្ធនៈអន្តរជាតិបាននៅរក្សាថ្លៃជាង ១០០ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយបារ៉ែល ចំពេលសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ បន្ទាប់ពីអ្វីៗបានប្រែប្រួល ពន្ធប្រេងសាំងក្នុង ១ លីត្រ បានធ្លាក់ចុះពី ៨២០ វ៉ុន ដល់ ៥១៦ វ៉ុន និងសម្រាប់ប្រេងម៉ាស៊ូត ៥៨១ វ៉ុន។ សម្រាប់ឧស្ម័ន LPG និង butane ពន្ធនេះ ត្រូវបានធ្លាក់ថ្លៃពី ២០៣ វ៉ុន ដល់ ១៣០ វ៉ុន។
ដោយសារតែការបញ្ចុះអត្រាពន្ធប្រេងឥន្ធនៈនេះ ក្នុងរយៈពេល ៥ ខែ ដំបូងនៃឆ្នាំ២០២២ នេះ រដ្ឋាភិបាលប្រមូលពន្ធបាន ២.៦ លានលានវ៉ុន ស្មើនឹង (២ ពាន់លានដុល្លារសហរដ្ឋអាមេរិក) តិចជាងពន្ធដែលកំពុងចរាចរបើប្រៀបធៀបទៅនឹងឆ្នាំ២០២១ កន្លងទៅ ដែលនេះ ជាការធ្លាក់ចុះពន្ធ ៣៤% ពីមួយឆ្នាំទៅមួយឆ្នាំ៕
http://ព័ត៌មានសភាអន្តរជាតិ ០៣-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://koreajoongangdaily.joins.com/2022/08/02/business/economy/fuel-tax-cut-inflation-bill-reform/20220802181102298.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម