logo logo
banner1
ប្រធានសភាអារ៉ាប៊ីសាអ៊ូឌីត និងប្រធានសភាជាន់ខ្ពស់ម៉ារ៉ុក ចួបសន្ទនាការងារ
 

ប្រធានក្រុមប្រឹក្សាស៊ូរ៉ាអារ៉ាប៊ីសាអូឌីត និងប្រធានសភាជាន់ខ្ពស់ម៉ារ៉ុក ចុះអនុស្សរណៈនៃការយោគយល់គ្នា

លោកបណ្ឌិត Abdullah bin Mohammed bin Ibrahim Al Al-Sheikh ប្រធានក្រុមប្រឹក្សាស៊ូរ៉ា (សភានៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត) បានចួបពិភាក្សាការងារជាផ្លូវការជាមួយលោក Al-Naam Mayara  ប្រធានសភាជាន់ខ្ពស់នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងរាជធានី  Rabat  នៃ​ប្រទេសម៉ារ៉ុក។ ក្នុង អំឡុងពេលនៃជំនួប ភាគីទាំងពីរបានពិភាក្សាពីចំណងទាក់ទងទ្វេភាគីរវាងព្រះរាជាណាចក្រទាំងពីរដោយ បានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់នៃការពង្រឹងការងាររួមទ្វេភាគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរនៅក្នុងវិស័យនានា ជាពិសេស វិស័យសភារវាងក្រុមប្រឹក្សាស៊ូរ៉ាអារ៉ាប៊ីសាអូឌីត និងសភាជាន់ខ្ពស់ ម៉ារ៉ុក និងភាពចាំបាច់ក្នុងការធ្វើឱ្យដំណើរការតួនាទី​នៃគណៈកម្មាធិការ​រួមមិត្តសភា។

បន្ទាប់ពីជំនួបពិភាក្សា លោកប្រធានក្រុមប្រឹក្សាស៊ូរ៉ាអារ៉ាប៊ីសាអូឌីត និងប្រធានសភាជាន់ខ្ពស់ម៉ារ៉ុក បានចុះហត្ថលេខាលើអនុស្សរណៈនៃការ​យោគយល់គ្នា​ ​(MoU) រវាងសភានៃប្រទេសទាំងពីរ ដើម្បីផ្តល់ នូវក្របខ័ណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ និងការបន្តអន្តរកម្ម រវាងភាគីទាំងពីរ៕

https://menafn.com/1104627610/Speaker-Of-Shura-Council-Speaker-Of-Moroccan-House-Of-Councillors-Hold-Talks-Session

 

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`