“យើងទាំងអស់គ្នា ជាប្រធានក្រុមនយោបាយរបស់សភាអឺរ៉ុប សូមថ្កោលទោសយ៉ាងខ្លាំងចំពោះសេច ក្តីប្រកាសដោយបើកចំហកាលពីពេលថ្មីៗនេះ ដែលមានលក្ខណៈរើសអើងពូជសាសន៍ របស់លោកនាយក រដ្ឋមន្រ្តីOrbánនៃប្រទេសហុងគ្រី ដែលថាមិនចង់ក្លាយជាប្រទេសដែលមានប្រជាជនចម្រុះពូជសាសន៍ (peoples of mixed race)។ សេចក្តីថ្លែងការណ៍ ដែលមិនអាចទទួលយកបាននេះ បង្ហាញយ៉ាងច្បាស់ ក្រឡែតអំពីការបំពានដល់គុណតម្លៃ និងការមិនគោរពតាមសន្ធិសញ្ញាផ្សេងៗរបស់សហភាពអឺរ៉ុប និងមិនស័ក្តិសមកើតឡើងក្នុងសង្គមយើងឡើយ។ យើងក៏សោកស្តាយយ៉ាងជ្រាលជ្រៅផងដែរ ចំពោះការនៅតែចចេសការពារនូវសេចក្តីថ្លែងការណ៍មួយនេះ ពីសំណាក់លោកOrbán ក្នុងពេលបន្តបន្ទាប់។ គ្រប់ទម្រង់នៃ ការប្រកាន់ពូជសាសន៍និងការរើសអើង ត្រូវទទួលដាច់ខាតនូវការថ្កោលទោស និងឆ្លើយតបនៅគ្រប់កម្រិត។
យើងសូមអំពាវនាវឱ្យគណៈកម្មការអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប ថ្កោលទោសជាបន្ទាន់ចំពោះសេចក្តីថ្លែងការណ៍នេះ ដោយសំឡេងធ្ងន់បំផុត។ យើងក៏សូមបញ្ជាក់សាជាថ្មីផងដែរ អំពីការអំពាវនាវរបស់យើង ចំពោះក្រុមប្រឹក្សាអឺរ៉ុប ឱ្យជួយផ្តល់អនុសាសន៍ចុងក្រោយចំពោះប្រទេសហុងគ្រី អនុលោមតាមក្របខ័ណ្ឌនៃនីតិវិធីក្នុងមាត្រា៧ នៃសន្ធិសញ្ញាស្តីពីសហភាពអឺរ៉ុប(The Treaty on European Union) ជួយលើកឡើងអំពីវឌ្ឍនភាពថ្មីៗដែលប៉ះពាល់ដល់នីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិជាមូលដ្ឋាន ជួយបញ្ជាក់ឱ្យច្បាស់អំពីហានិភ័យយ៉ាងច្បាស់ក្រឡែតមួយ ដែលកើតចេញពីការរំលោភបំពានដ៏ធ្ងន់ធ្ងរ ពីសំណាក់ប្រ ទេសហុងគ្រី លើគុណតម្លៃដែលបានកំណត់ក្នុងមាត្រានៃសន្ធិសញ្ញាខាងលើ។ យើងសូមស្នើឱ្យក្រុមប្រឹក្សាអឺរ៉ុប បញ្ចូលបញ្ហានេះក្នុងរបៀបវារៈនៃកិច្ចប្រជុំបន្ទាប់ របស់ថ្នាក់ដឹកនាំក្រុមប្រឹក្សាអឺរ៉ុប…។
យើងសូមស្នើឱ្យគណៈកម្មការអឺរ៉ុប ចាត់ទុកជាកិច្ចការអាទិភាព ក្នុងការត្រួតពិនិត្យលើការបំពានជា បន្តបន្ទាប់របស់ប្រទេសហុងគ្រីលើនីតិវិធី និងបញ្ញត្តិផ្សេងរបស់សហភាពអឺរ៉ុប ដែលហាមឃាត់ការប្រកាន់ ពូជសាសន៍ និងការរើសអើង។ សូមគណៈកម្មការអឺរ៉ុប ប្រើប្រាស់នូវឧបករណ៍ដែលខ្លួនមានដើម្បីដោះ ស្រាយការបំពានដល់តម្លៃរបស់សហភាពអឺរ៉ុប ដែលចែងក្នុងមាត្រា២នៃសន្ធិសញ្ញាសហភាពអឺរ៉ុប។ យើង ក៏សូមស្វាគមន៍ផងដែរចំពោះ សេចក្តីសម្រេចចិត្តរបស់គណៈកម្មការអឺរ៉ុប ដែលបានចាត់វិធានការមួយចំ នួនចំពោះប្រទេសហុងគ្រី និងសូមស្នើឱ្យបន្តការចាត់វិធានការបន្ថែមទៀត ដូចមានលើកឡើងក្នុងលិខិត ទីពីររបស់គណៈកម្មកានេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២…៕
http://ព័ត៌មានអង្គការសភាអន្តរជាតិ ០៣-០៨-២២- មាស តូនី ប្រែសម្រួលពី https://www.europarl.europa.eu/news/en/press-room/20220730IPR36709/ep-leaders-condemn-prime-minister-orban-s-recent-racist-declarations
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម