logo logo
banner1
ចិនព្រមានជាថ្មីទៀត ពីផលវិបាកធ្ងន់ធ្ងរពាក់ព័ន្ធនឹងលទ្ធភាពនៃដំណើរ ទស្សនកិច្ចកោះតៃវ៉ាន់របស់លោកស្រីប្រធានសភាតំណាងសហរដ្ឋអាម៉េរិក
 

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន

កាលពីថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសនៃ សាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថា ចិននឹងចាត់វិធានការបង្ការទុកជាមុនយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។ លោកបានព្រមានថា យោធាចិននឹងមិនបន្ធូរ ដៃឡើយ ប្រសិនបើលោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក ហ៊ានទស្សនកិច្ចកោះ តៃវ៉ាន់។ ការកត់សម្គាល់របស់លោកបែបនេះ បានកើតមានឡើងនៅចំពេលដែលមានភាពតានតឹងខ្លាំងនៅ ច្រកសមុទ្រតៃវ៉ាន់។ កម្មវិធីទស្សនកិច្ចរបស់លោកស្រី Pelosi ទៅទ្វីបអាស៊ី បានប្រកាសចេញកាលពីថ្ងៃ អាទិត្យចុងសប្តាហ៍ រួមមាន ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងប្រទេសជប៉ុន ប៉ុន្តែមិនបានលើក ឡើងពីតៃវ៉ាន់ទេ។

លោក Zhao ថ្លែងថា “ភាគីចិន បានបង្ហាញយ៉ាងច្បាស់លាស់ម្តងហើយម្តងទៀត ទៅកាន់ភាគីសហ រដ្ឋអាម៉េរិក ពីក្តីបារម្ភរបស់យើងពាក់ព័ន្ធនឹងទស្សនកិច្ចរបស់លោកស្រី Pelosi ទៅតៃវ៉ាន់ដែលអាចនឹងកើត មានឡើង និងការជំទាស់ដ៏ម៉ឺងម៉ាត់របស់យើងចំពោះទស្សនកិច្ចមួយនេះ”។លោក Zhao បានសង្កត់ធ្ងន់ ថា ចិនបានទាមទារថា លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក Joe Biden បានសន្យាថា ខ្លួននឹងមិនគាំទ្រ “ឯករាជ្យភាពតៃវ៉ាន់”  និងមិនគួររៀបចំដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅតៃវ៉ាន់នោះដែរ…៕

 



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`