logo logo
banner1
ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក ដឹកនាំគណៈប្រតិភូសភា ចូលចួបប្រធានាធិបតី និងនាយករដ្ឋមន្រ្តីសិង្ហបុរី
 

លោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក និងលោកស្រី Halimah Yacob ប្រធានាធិបតីសិង្ហបុរី

ក្នុងពេលលោកស្រី Nancy Pelosi ប្រធានសភាតំណាងសហរដ្ឋអាម៉េរិក ចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់ទ្វីបអាស៊ី លោកស្រី Pelosi បានដឹកនាំគណៈ​ប្រតិភូចូលចួបសម្តែងការគួរសមលោកស្រី Hali mah Yacob ប្រធានាធិបតីនៃសាធារណរដ្ឋសិង្ហបុរី ចូលចួបលោកនាយករដ្ឋមន្រ្តី Lee Hsien Loong និងលោក Vivian Balakrishnan  រដ្ឋមន្រ្តីក្រសួងការបរទេសសិង្ហបុរី កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២។

ក្រសួងការបរទេសសិង្ហបុរីបានចេញសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដឹកនាំដោយលោកស្រី Pelosi អមដំណើរ​ដោយលោក Gregory Meeks ប្រធានគណៈកម្មាធិការកិច្ចការបរទេស លោក Mark Takano ប្រធានគណៈកម្មាធិការកិច្ចការអតីតយុទ្ធជន និងសមាជិកសភា លោកស្រី Suzan DelBene លោក Raja Krishnamoorthi និងលោក Andy Kim។ គណៈប្រតិភូកំពុងបំពេញទស្សនកិច្ច​នៅក្នុងប្រទេសសិង្ហបុរីពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២២។ លោកស្រីប្រធានាធិបតី Halimah និងគណៈប្រតិភូសភាអាម៉េរិក​បានអះអាងពី​ចំណងទាក់ទងដ៏ល្អឥតខ្ចោះ និងយូរលង់រវាងសិង្ហបុរី និងសហរដ្ឋអាម៉រិក ព្រមទាំងពិភាក្សាពីភាពជាដៃគូដ៏ជិតស្និទ្ធរវាង​ប្រទេសទាំងពីរ។

ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកផងដែរ អំពីមធ្យោបាយក្នុងការលើកកម្ពស់ សង្គមឱ្យកាន់តែស្អិតរមួតនៅក្នុងសិង្ហបុរី និងសហរដ្ឋអាម៉េរិក។ ក្នុងជំនួបរវាងលោកនាយករដ្ឋមន្រ្តី Lee និងគណៈប្រតិភូសភា​អាម៉េរិកបានអះអាងពីភាពជាដៃគូដ៏ស៊ីជម្រៅ និងពហុមុខងាររវាងសិង្ហបុរី និងសហ រដ្ឋអាម៉េរិក តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិដ៏រឹងមាំលើវិស័យការពារជាតិ សន្តិសុខជាតិ និងសេដ្ឋកិច្ច។ លោក Lee បានស្វាគមន៍ការប្តេជ្ញាចិត្តរបស់គណៈប្រតិភូសភាអាម៉េរិកសម្រាប់ការចូលរួមដ៏ខ្លាំងក្លារបស់ សហរដ្ឋអាម៉េរិកនៅក្នុងតំបន់ ហើយភាគីទាំងពីរបានពិភាក្សាពីមធ្យោបាយពង្រឹងការចូលរួមសេដ្ឋកិច្ចរបស់អាម៉េរិកនៅក្នុងតំបន់​ តាមរយៈគំនិតផ្តួចផ្តើមដូចជា ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក Lee និងគណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើស្ថានភាពវិវត្តន៍នៅក្នុងតំបន់ និងអន្តរជាតិ រួមទាំង សង្រ្គាមនៅអ៊ុយក្រែន ចំណងទាក់ទងចិន-កោះតៃវ៉ាន់(cross-strait relations) និងបញ្ហាបម្រែបម្រួលអាកាសធាតុផងដែរ។ លើសពីនេះទៀត លោកនាយក រដ្ឋមន្រ្តី Lee Hsien Loong ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃស្ថិរភាពនៃចំណងទាក់ទងរវាងសហរដ្ឋអាម៉េរិក-ចិន សម្រាប់សន្តិភាព និងសន្តិសុខតំបន់៕

http://ព័ត៌មានសភាអន្តរជាតិ ០២-០៨-២២- ឈាវ សុផាត ប្រែសម្រួលពី៖ https://www.devdiscourse.com/article/international/2129643-pelosi-led-us-delegation-meets-singapore-pm-president



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`