កិច្ចប្រជុំស្តីពីផែនការសកម្មភាពទូលំទូលាយរួម នៅក្នុងសាធារណរដ្ឋអូទ្រីស កាលពីឆ្នាំ២០២១
ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់(ISNA)បានរាយការណ៍ឱ្យដឹងថា សមាជិកសភានៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ម្នាក់បានមានប្រសាសន៍ថាកាលពីថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២ កិច្ចចរចាជុំថ្មីស្តីពីការ ចាប់ផ្តើមឡើងវិញនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ប្រហែលជានឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។
លោក Yaqoub Reza-Zadeh សមាជិកនៃគណៈកម្មាធិការសន្តិសុខជាតិ និងគោលនយោបាយការ បរទេសរបស់សភាអ៊ីរ៉ង់បានប្រាប់ ISNA ថា ដោយមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ភាគីអឺរ៉ុបក្នុងការ បន្តកិច្ចចរចានេះ លោក Ali Bagheri Kani ប្រធានក្រុមកិច្ចចរចានុយក្លេអ៊ែររបស់អ៊ីរ៉ង់បានបង្ហើបថា ជុំថ្មីនៃ ការចរចាប្រហែលជានឹងធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខនេះ។ ដោយសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងដ៏ល្អនៅក្នុងជុំថ្មីដ៏មានសក្តានុពល លោក Reza-Zadeh បានកត់សម្គាល់ថា អ៊ីរ៉ង់នឹងដើរដោយប្រុងប្រយ័ត្នក្នុងកិច្ច ខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចបាននូវលទ្ធផលដែលអាចទទួលយកបានសម្រាប់ទាំងប្រជាជន និង សភា។ ប្រទេសអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ជាផ្លូវការថាជា ផែនការសកម្មភាពទូលំទូលាយរួម(JCPOA) ជាមួយមហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនជាថ្នូរនឹងការដកទណ្ឌកម្មមកលើប្រទេសនេះ។ ទោះបី ជាយ៉ាងណាក៏ដោយ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានដករដ្ឋធានីវ៉ាស៊ីនតោនចេញពី កិច្ចព្រមព្រៀងមួយនេះកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មជាឯកតោភាគីឡើងវិញមកលើ រដ្ឋធានីតេហេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយទម្លាក់ការប្តេជ្ញាចិត្តមួយចំនួននៅក្រោមកតិកាសញ្ញានេះ។
កិច្ចពិភាក្សាស្តីពីការចាប់ផ្តើមឡើងវិញ JCPOA បានចាប់ផ្តើមនៅក្នុងខែមេសា ឆ្នាំ២០២១ នៅក្នុង រដ្ឋធានីនៃសាធារណរដ្ឋអូទ្រីស ប៉ុន្តែត្រូវបានផ្អាកនៅក្នុងខែមីនាឆ្នាំនេះ ដោយសារតែភាពខុសគ្នាខាងនយោបាយរវាងរដ្ឋធានីតេហេរ៉ង់ និងវ៉ាស៊ីនតោន។ បន្ទាប់ពីការផ្អាករយៈពេលបីខែ កិច្ចចរចាបានបន្តនៅចុងខែមិថុនាក្នុងរដ្ឋធានីដូហា របស់រដ្ឋកាតា ប៉ុន្តែបានបរាជ័យក្នុងការដោះស្រាយបញ្ហានៃភាពខុសគ្នា ៕
http://ព័ត៌មានសភាអន្តរជាតិ ០២-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220731/8ce27d58fc7648188ac536121a69c9a1/c.html
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម