logo logo
banner1
បន្ទាប់ពីការបោះឆ្នោតប្រហែល៤ខែ សភារបស់ប្រទេសស៊ែប៊ីកោះបើកសម័យប្រជុំ
 

សមាជិកសភាស៊ែប៊ី ចូលរួមបើកសម័យប្រជុំលើកដំបូងក្នុងនីតិកាលថ្មី

កាលពីថ្ងៃចន្ទ ទី០១ ខែសីហា ឆ្នាំ២០២២ សភានីតិកាលថ្មីនៃសាធារណរដ្ឋស៊ែប៊ី បានកោះបើកសម័យ ប្រជុំលើកដំបូងរបស់ខ្លួន ដែលមានរយៈពេលប្រហែល៤ខែបន្ទាប់ពីការបោះឆ្នោត ដែលបានបញ្ជាក់សារជាថ្មីនូវ ការត្រួតត្រារបស់ប្រធានាធិបតីផ្តាច់ការលោក Aleksandar Vucic និងបក្សពួកស្តាំនិយមរបស់លោក។ លោក Vucic ដែលមកពីគណបក្ស Serbian Progressive ទទួលបានសំឡេងភាគច្រើននៅក្នុងសភាដែលមានសមាជិក ចំនួន ២៥០រូប ហើយត្រូវបានគេរំពឹងថានឹងគ្រប់គ្រងរដ្ឋាភិបាលស៊ែប៊ីបន្ទាប់ ។ ក្រុម​ប្រឆាំង​មួយ​ចំនួន​ក៏​បាន​ចូល​សភា​ ដើម្បីចូលរួម​ការ​បោះ​ឆ្នោតកាលពី​ថ្ងៃ​ទី០​៣ ខែ​មេសា បន្ទាប់​ពី​ពួក​គេបាន​ធ្វើ​ពហិការ​មិនចូលរួមការ​បោះ​ឆ្នោត​លើក​មុន។ សភា​បាន​ចំណាយ​រយៈពេល​៤​ខែ ​ដើម្បីរៀបចំសម័យ​ប្រជុំ​ដោយ​សារតែ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ម្តង​ទៀត​នៅ​តាម​មណ្ឌល​មួយ​ចំនួន ​បន្ទាប់​ពី​មានពាក្យបណ្តេង​ពី​ភាព​មិន​ប្រក្រតីនៃការបោះឆ្នោត…..៕

https://thepublicsradio.org/article/serbias-parliament-convenes-some-4-months-after-election



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`