សភាតំណាងសហរដ្ឋអាមេរិកដាក់ចេញសេចក្តីស្នើច្បាប់ទទួលស្គាល់ប្រទេសរុស្ស៊ីជាអ្នកគាំទ្ររដ្ឋភេរវកម្ម
អត្ថបទព័ត៌មានមួយដែលត្រូវបានចុះផ្សាយនៅលើគេហទំព័ររបស់សភាតំណាងសហរដ្ឋអាមេរិក បានឱ្យដឹងថា សភាតំណាងសហរដ្ឋអាមរិក បានដាក់ចេញសេចក្តីស្នើច្បាប់មួយស្តីពី ការទទួលស្គាល់សហព័ន្ធរុស្ស៊ី ជាអ្នកគាំទ្ររដ្ឋភេរវកម្ម។ លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី បានណែនាំឱ្យរដ្ឋាភិបាលសហព័ន្ធ បន្តជំរុញសកម្មភាពភេរវកម្មអន្តរជាតិនានាប្រឆាំងនឹងក្រុមអ្នកប្រឆាំងនឹងនយោបាយរបស់ខ្លួន និងរដ្ឋមួយចំនួនទៀតចំណុះឱ្យរុស្ស៊ី។
បញ្ជីឈ្មោះសកម្មភាពភេរវកម្មអន្តរជាតិនានា រួមមាន សកម្មភាពជាច្រើនរបស់រុស្ស៊ីប្រឆាំងនឹងប្រជាជនស៊ីវិលរបស់សាធារណរដ្ឋឆេឆេនី, ការគាំទ្រក្រុមផ្តាច់ខ្លួនក្នុងសាធារណរដ្ឋ Donbass, ការគាំទ្រ សាធារណរដ្ឋអារ៉ាប់ស៊ីរី (ដែលត្រូវបានទទួលស្គាល់ជាអ្នកគាំទ្ររដ្ឋភេរវកម្ម), ការបំពុលគ្រួសាររបស់លោក Sergei Skripal អតីតភ្នាក់ងារស៊ើបការណ៍របស់យោធារុស្ស៊ី ដែលបានធ្វើសកម្មភាពបម្រើឱ្យ សេវាស៊ើបការណ៍របស់ចក្រភពអង់គ្លេសក្នុងទសវត្សរ៍ឆ្នាំ១៩៩០ និងដើមទសវត្សរ៍ឆ្នាំ២០០០ ក្នុងចក្រភពអង់គ្លេស, និងការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី Boeing Malaysian ជាដើម។
អត្ថបទព័ត៌មានដដែលនេះ បានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកមានមធ្យោបាយជាច្រើនដើម្បីធ្វើឱ្យរុស្ស៊ីពិចារណា អាចកាត់បន្ថយការបង្កសង្គ្រាមរបស់ខ្លួនបាន និងអាចធ្វើឱ្យសេដ្ឋកិច្ច និងការទូតរបស់រុស្ស៊ីឯកោ រួមទាំងការប្រកាសរុស្ស៊ីថា ជាអ្នកគាំទ្ររដ្ឋភេរវកម្ម និងការឆ្លើយតបការដាក់ទណ្ឌកម្ម។ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអំពាវនាវជាឯកច្ឆន្ទឱ្យក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលស្គាល់សហព័ន្ធរុស្ស៊ី ជាអ្នកគាំទ្ររដ្ឋភេរវកម្ម៕
http://ព័ត៌មានសភាអន្តរជាតិ ០២-០៨-២២- កែវ ធាវីប្រែសម្រួលពី៖ https://odessa-journal.com/the-congress-published-a-bill-recognizing-russia-as-a-country-sponsor-of-terrorism/
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម