ស្ត្រីសេណេហ្គាល់ម្នាក់បោះឆ្នោតនៅស្ថានីយ៍បោះឆ្នោតក្នុងរដ្ឋធានីដាកា
កាលពីថ្ងៃអាទិត្យ ទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឹក (ម៉ោងក្នុងស្រុក) សាធារណរដ្ឋ សេណេហ្គាល់ បានចាប់ផ្តើមបោះឆ្នោតសភារបស់ខ្លួន ដើម្បីជ្រើសតាំងសមាជិកសភាថ្មី ១៦៥ រូប សម្រាប់ អាណត្តិ ៥ ឆ្នាំ នៅទូទាំងប្រទេស និងនៅក្រៅប្រទេស។ ប្រជាពលរដ្ឋសេណេហ្គាល់ចំនួន ៧ លាននាក់ រួមទាំងប្រជាពលរដ្ឋដែលរស់នៅក្រៅប្រទេសចំនួន ៣០០,០០០ នាក់ ត្រូវបានគេរំពឹងថា នឹងបោះឆ្នោត រហូតដល់ម៉ោង ៦ ល្ងាច នៅតាមស្ថានីយ៍បោះឆ្នោតចំនួន ១៥,៥០០ កន្លែង និងកន្លែងបោះឆ្នោតចំនួន ៧០០០ កន្លែង ដែលត្រូវបានបើកឱ្យដំណើរការ។ ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅក្រោមការត្រួតពិនិត្យ របស់អ្នកសង្កេរការណ៍ជាតិ និងអន្តរជាតិ រួមទាំងរដ្ឋជាសមាជិកនៃសហគមសេដ្ឋកិច្ចអាហ្វ្រិចខាងលិចផងដែរ៕
https://www.globaltimes.cn/page/202208/1271884.shtml
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម