ទិដ្ឋភាពទូទៅក្នុងសម័យប្រជុំសភាសភាម៉ុងតេហ្គ្រោ
សភាម៉ុងតេណេហ្រ្គោ បានថ្កោលទោសការឈ្លានពានប្រដាប់អាវុធរបស់សហព័ន្ធរុស្ស៊ីមកលើអ៊ុយ- ក្រែន និងគាំទ្របូរណភាពទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសមួយនេះ។ រដ្ឋមន្រ្តីក្រសួងការបរទេស អ៊ុយក្រែនបានថ្លែងបែបនេះ នៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter របស់លោក។ កាយវិការដ៏ខ្លាំង ក្លានៃការផ្តល់តម្លៃខ្ពស់ពីម៉ុងតេណេហ្គ្រោ—សេចក្តីសម្រេចថ្កោលទោសរបស់សភាម៉ុងតេណេហ្រ្គោថ្កោល ទោសការឈ្លានពានប្រដាប់អាវុធរបស់រុស្ស៊ីមកលើអ៊ុយក្រែន និងមានគាំទ្រយ៉ាងម៉ឺងម៉ាត់លើបូរណភាព ដែនដីនិងអធិបតេយ្យអ៊ុយក្រែន។
យោងតាមសារព័ត៌មាន Balkan Observer បានឱ្យដឹងថា សមាជិកសភាម៉ុងតេណេហ្គ្រោចំនួន ៥៥ រូប បានបោះឆ្នោតគាំទ្រលើសេចក្តីព្រាងច្បាប់នេះកាលពីថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ដោយមានសំឡេង ជំទាស់ ១៨សំឡេង និងអនុបវាទ ៣សំឡេង។ ឯកសារខាងលើនេះ ត្រូវបានបញ្ជូនមកកាន់សភា ដោយ គណបក្សសង្គមប្រជាធិបតេយ្យ ជាមួយនឹងគណបក្សប្រជាធិបតេយ្យជនសង្គមនិយម និងគណបក្ស ប្រជាជនប៊ូស្នី…៕
https://menafn.com/1104618735/Montenegros-Parliament-Condemns-Russias-Armed-Aggression-Against-Ukraine
សភាបណ្តាទ្វីប៖
ទ្វីបអាស៊ី និងអូសេអានី
ទ្វីបអឺរ៉ុប
ទ្វីបអាមេរិក
ទ្វីបអាហ្វ្រិក
អត្ថបទពាក់ព័ន្ធ៖
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦
បណ្តាញសង្គម