logo logo
banner1
អ្នកគាំទ្រខាងបព្វជិតអ៊ីរ៉ាក់ សម្រុកចូលសភាម្តងទៀត ចំពេលមានជម្លោះនយោបាយ
 

ក្រុមបាតុកររាប់រយនាក់ បានវាយលុកចូលអគារសភានៃសារធារណរដ្ឋអ៊ីរ៉ាក់

កាលពីថ្ងៃសៅរ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២២ អ្នកដើរតាមលោក Moqtada al-Sadr បព្វជិតនិកាយ ស៊ីអ៊ីត រាប់រយនាក់បានវាយលុកចូលអគារសភានៃសារធារណរដ្ឋអ៊ីរ៉ាក់ នៅកណ្តាលរដ្ឋធានីបាកដាដជាលើក ទី២ក្នុងរយៈពេល៣ថ្ងៃ ចំពេលមានជម្លោះនយោបាយដែលធ្វើឱ្យដំណើរការនយោបាយនៅក្នុងប្រទេសនេះ ធ្លាក់ចុះ។

ប្រភពពីបញ្ជាការប្រតិបត្តិការរដ្ឋធានីបាកដាដ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា កងកម្លាំងសន្តិ សុខចំនួន៩នាក់ និងក្រុមបាតុករចំនួន២៣នាក់ បានរងរបួសជាលទ្ធផលនៃការរត់ជាន់គ្នានៅពេលដែលកងកម្លាំងសន្តិសុខព្យាយាមរារាំងក្រុមបាតុករមិនឱ្យ ចូលទៅក្នុងតំបន់បៃតង ដែលមានទីស្នាក់ការកណ្តាល រដ្ឋាភិបាលសំខាន់ៗ កន្លែងស្នាក់នៅរបស់អ្នកនយោបាយកំពូលៗ ថ្នាក់ដឹកនាំ និងស្ថានទូតបរទេសមួយចំនួន។ ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានអ្នករងរបួសប្រហែល៦០ នាក់ ដែលខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្នុងរដ្ឋធានីបាកដាដ។ វីដេអូជាច្រើន ដែលបានចាក់ផ្សាយតាមប៉ុស្តិ៍ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឱ្យឃើញពីក្រុមបាតុកររាប់សិបនាក់នៅខាងក្នុងអគារសភា គ្រវីទង់ជាតិអ៊ីរ៉ាក់ និងអបអរសាទរមេដឹកនាំរបស់ពួកគេគឺលោក Moqtada al-Sadr។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ មួយថា កងកម្លាំងសន្តិសុខមានតួនាទីដើម្បីការពារក្រុមបាតុករ ហើយបានអំពាវនាវឱ្យមានការចរចាដោយ សន្តិវិធី ដោយសង្កត់ធ្ងន់ថា “កងកម្លាំងសន្តិសុខមានកាតព្វកិច្ចការពារស្ថាប័នផ្លូវការ” និង​ត្រូវ​ចាត់​វិធានការ ​ផ្លូវច្បាប់​ទាំងអស់​ដើម្បី​រក្សា​សណ្តាប់ធ្នាប់។ លោក Al-Kadhimi បានព្រមានថា “ការបន្តនៃការកើនឡើងនៃ កម្តៅនយោបាយ បង្កើនភាពតានតឹងនៅតាមផ្លូវ និងមិនបម្រើផលប្រយោជន៍សាធារណៈទេ”។

http://ព័ត៌មានសភាអន្តរជាតិ ០១-០៨-២២-ផាត់ ត្រដែត ប្រែសម្រួលពី៖ https://english.news.cn/20220730/9e9e04c4572745e9b85a8d980717396b/c.html



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`