logo logo
banner1
ប្រធានរដ្ឋសភាវៀតណាម ទទួលជួបសន្ទនាការងារជាមួយទីប្រឹក្សាពិសេសនៃ សម្ព័ន្ធសភាមិត្តភាព ជប៉ុន-វៀតណាម
 

លោក Vuong Dinh Hue(ស្តាំ) ក្នុងពិធីទទួលស្វាគមន៍លោក Takebe Tsutomu

នៅរដ្ឋធានីហាណូយ កាលពីរសៀលថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក Vuong Dinh Hue ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានទទួលជួបសន្ទនាការងារលោក Takebe Tsutomu ទីប្រឹក្សាពិសេសនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម(JVFPA)។ អបអរសាទរដល់សកម្មភាពដែលគ្រប់គ្រង ដោយ JVFPA និងសមភាគីវៀតណាម ក៏ដូចជាការរួមចំណែករបស់លោក Takebe ក្នុងការពង្រឹងទំនាក់ទំនង មិត្តភាពរបស់ប្រជាជាតិក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ លោក Hue បានលើកឡើងពីគម្រោងសាកលវិទ្យាល័យ វៀតណាម-ជប៉ុន(VJU) និងការផ្លាស់ប្តូរវប្បធម៌ និងប្រជាជនទ្វេភាគី។ ឆ្លៀតក្នុងឱកាសនោះលោក Takebe បានជម្រាបជូនភាគីម្ចាស់ផ្ទះថា កាលពីឆ្នាំ២០១៣ លោកក៏ត្រូវបានតែងតាំងឱ្យកាន់តំណែងនេះម្តងរួចមកហើយ ដើម្បីបម្រើដល់ការផ្សព្វផ្សាយគម្រោងនេះ។ លោក Takebe បានមានប្រសាសន៍បន្តទៀតថា ក្នុងដំណើរទស្សន កិច្ចបច្ចុប្បន្នរបស់លោកលើកនេះ  គឺមានគោលបំណងដើម្បីចូលរួមពិធីបញ្ចប់ការសិក្សាលើកដំបូងរបស់សាកល វិទ្យាល័យវៀតណាម-ជប៉ុន។ លោកក៏បានថ្លែងអំណរគុណដល់លោក Hue ដែលបានជួយដោះស្រាយការលំបាក ដែលប្រឈមមុខសម្រាប់គម្រោងនេះ….៕

https://en.vietnamplus.vn/top-legislator-hosts-special-advisor-to-japan-vietnam-friendship-parliamentary-alliance/234654.vnp



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`