logo logo
banner1
រដ្ឋសភាបារាំងអនុម័តច្បាប់ ដើម្បីទប់ទល់នឹងអតិផរណា
 

កាលពីថ្ងៃសុក្រ ទី ២២ ខែកក្កដា ឆ្នាំ២០២២ រដ្ឋសភានីតិកាលទី១៦ របស់សាធារណរដ្ឋបារាំងបានអនុម័តនូវវិធានការ(Measures)ជាច្រើនដើម្បីផ្តល់ថវិការាប់ពាន់លានអឺរ៉ុប ជួយប្រជាពលរដ្ឋបារាំងទប់ទល់នឹងបញ្ហាអតិផរណា។ ការអនុម័តនេះ ត្រូវបានគេចាត់ទុកថាជាជ័យជំនះដំបូងទីមួយ របស់លោកប្រធានាធិបតីបារាំងEmmanuel Macronក្នុងគ្រប់គ្រងប្រទេសដែលមានស្ថានភាពបែកបាក់គ្នាខ្លាំងនៅក្នុងសភា។  ការអនុម័តនេះត្រូវបានធ្វើឡើងដោយ សំឡេង៣៤១គាំទ្រ ១១៦ជំទាស់។ វិធានការខាងលើនេះ ក៏រួមមានផងដែរនូវការតម្លើងប្រាក់សោធននិវត្ត ន៍ និងការបង្កើនថវិកាផ្នែកអត្ថប្រយោជន៍សង្គម(Social benefit)។ វិធានការខាងលើនេះត្រូវបានស្នើឡើងដោយរដ្ឋាភិបាល ហើយក៏ជាផ្នែកមួយផងដែរនៃកញ្ចប់ថវិកាចំនួន២០ពាន់លានអឺរ៉ូ ដែលរដ្ឋាភិបាល ត្រូវការ ដើម្បីប្រយុទ្ធប្រឆាំងនឹងអតិផរណា៕

https://www.wsj.com/amp/articles/frances-parliament-passes-bill-to-fight-inflation-in-win-for-macron-11658470086



អត្ថបទពាក់ព័ន្ធ៖

image

image

image

image

ទំនាក់ទំនង

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣
ទូរសារ: (៨៥៥-២៣)២១១ ៤៤៦

បណ្តាញសង្គម

ចំនួនឯកសារ
ចំនួនអ្នកទស្សនា:
រៀបចំគេហទំព័រដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
`